ដំណឹងល្អ! កីឡាករជួរមុខរបស់ Man UTD រូបនេះទំនងជាស្នាក់នៅទឹកដី Old Trafford បន្ត - TrueID

ដំណឹងល្អ! កីឡាករជួរមុខរបស់ Man UTD រូបនេះទំនងជាស្នាក់នៅទឹកដី Old Trafford បន្ត

May 1, 2021

អង់គ្លេស៖ យោងតាមការរាយការណ៍ ខ្សែប្រយុទ្ធ Edinson Cavani អាចនឹងសម្រេចចិត្តស្នាក់នៅក្លិបបិសាចក្រហម Manchester United បន្តទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមលេចឮថារូបគេចង់ចាកចេញទៅលេងនៅ Boca Juniors ។

ខ្សែប្រយុទ្ធ Edinson Cavani 
ខ្សែប្រយុទ្ធ Edinson Cavani 

Cavani សម្រេចចិត្តបែបនេះក៏ដោយសារយតែមានការបញ្ចុះបញ្ចូលពីក្លិប និងអាចស្នាក់នៅយ៉ាងហោចណាស់មួយរដូវកាលទៀត បើតាមការចុះផ្សាយរបស់ ESPN។ 

ខ្សែប្រយុទ្ធ Edinson Cavani 
ខ្សែប្រយុទ្ធ Edinson Cavani 

នៅរដូវកាលនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះរកបាន ១២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៣៣លើក ហើយគេបានក្លាយជារៀមច្បងក្នុងក្រុមម្នាក់ដែលជះឥទ្ធិពលដ៏ល្អដល់មិត្តរួមក្រុមដទៃទៀត ទើប Man UTD ព្យាយាមចងជើងឃាត់ឲ្យគេស្នាក់នៅបន្ត។

ខ្សែប្រយុទ្ធ Edinson Cavani 
ខ្សែប្រយុទ្ធ Edinson Cavani 

ក្លិប Manchester United ត្រូវបានគេរំពឹងទុកថានឹងប្រកាសពីដំណឹងល្អនេះដល់អ្នកគាំទ្រនៅក្នុងពេលឆាប់ៗ ដោយលោកគ្រូបង្វឹក Ole Gunnar Solskjaer ក៏បានបង្ហើបឲ្យដឹងដែរថាក្លិបកំពុងព្យាយាមចរចាបញ្ចុះបញ្ចូលឲ្យ Cavani ស្នាក់នៅបន្ត។

ខ្សែប្រយុទ្ធ Edinson Cavani និងលោកគ្រូបង្វឹកOle Gunnar Solskjaer 
ខ្សែប្រយុទ្ធ Edinson Cavani និងលោកគ្រូបង្វឹកOle Gunnar Solskjaer 

គួររម្លឹកផងដែរថា Edinson Cavani ផ្ទេរពីក្លិបសេដ្ឋីបារាំង Paris Saint-Germain មកកាន់ Manchester United កាលពីឆ្នាំ២០២០ ដោយគ្មានតម្លៃខ្លួន៕

ខ្សែប្រយុទ្ធ Edinson Cavani 
ខ្សែប្រយុទ្ធ Edinson Cavani 

ប្រភព៖​ metro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...