ប្រទេសអូស្ត្រាលីបានជ្រើសរើសកីឡាករ និងកីឡាការិនីប្រដាល់រួចរាល់ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិក - TrueID

ប្រទេសអូស្ត្រាលីបានជ្រើសរើសកីឡាករ និងកីឡាការិនីប្រដាល់រួចរាល់ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិក

May 5, 2021

ស៊ីដនី៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលីកាលពីថ្ងៃអង្គារបានបញ្ជាក់ថាកីឡាករ និងកីឡាការិនីប្រដាល់ចំនួន៦ រូបត្រូវបានជ្រើសរើសសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងតូក្យូដោយពួកគេទាំងអស់នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក។

កីឡាការិនី Skye Nicolson និង CaitlinParker នឹងចូលរួមប្រកួតប្រជែងផ្នែកស្ត្រីលើប្រភេទទម្ងន់ស្រាលនិងទម្ងន់មធ្យមខណៈដែលកីឡាករ Paolo Aokuso, Harry Garside, Justis Huniនិងកីឡាករ Alex Winwood នឹងត្រូវចូលរួមប្រកួតផ្នែកបុរសលើប្រភេទទម្ងន់ស្រាលមធ្យម,ទម្ងន់ស្រាល, ទម្ងន់ធ្ងន់, និងប្រភេទទម្ងន់មធ្យម។

  ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក Ian Chesterman
  ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក Ian Chesterman

ការជ្រើសរើសនេះបានធ្វើឱ្យចំនួនអត្តពលិកអូឡាំពិកដែលត្រូវបានជ្រើសរើសមានចំនួន១០២ នាក់ក្នុងចំណោមចំនួនអត្តពលិកដែលរំពឹងទុកគឺ ៤៥០ ទៅ ៤៨០ នាក់។

ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក IanChestermanបានស្វាគមន៍កីឡាករ-ការិនីប្រដាល់ដែលបានជ្រើសរើស។

កីឡាករនិងកីឡាការនីប្រដាល់ចំនួន ៦ រូប
កីឡាករនិងកីឡាការនីប្រដាល់ចំនួន ៦ រូប

នៅក្នុងសេចក្តីប្រកាសព័ត៌មានលោកបាននិយាយថា“ពួកគេបានបង្ហាញនូវកម្លាំងនិងការប្តេជ្ញាចិត្តមិនគួរឱ្យជឿដើម្បីត្រៀមខ្លួននិងបន្តធ្វើការឱ្យអស់ពីសមត្ថភាពសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។ការជ្រើសរើសរបស់ពួកគេគឺជាការទទួលស្គាល់និងរង្វាន់ដ៏អស្ចារ្យសម្រាប់រយៈពេលជាច្រើនឆ្នាំនៃការងារដែលពួកគេបានហ្វឹកហាត់,ការប្រគួតនៅលើសង្វៀននិងប្រកួតប្រជែងថ្នាក់អន្តរជាតិដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះ”៕

រូបតំណាង
រូបតំណាង
  កីឡាការនី Caitlin Parker
  កីឡាការនី Caitlin Parker

ប្រភព៖ Xinhua News

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...