ថៃ៖ ពិតជាកក្រើក សម្រាប់ការប្រកួត កម្មវិធី PK STAGE OF YOUTHដែលប្រព្រឹត្តទៅ នៅសង្វៀនប្រដាល់ Siam Om Noi ប្រទេសថៃ កាលពីថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះដែលជាការប៉ះគ្នារវាងថ្នាលប្រដាល់កំពូលក្បាច់កីឡាករ យ៉តផេតអេក និងចាក់គ្រីតក្នុងការដណ្ដើមទឹកប្រាក់៤លានបាត (ឬប្រមាណជិត១២ម៉ឺនដុល្លារ)។
គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួតនេះគឺជាការវាយក្នុងប្រភេទទម្ងន់ ៣២,៥គីឡូក្រាម ដោយចំណាយ៥ទឹកពេញ ទើប យ៉តផេតអេកអាចយកឈ្នះពិន្ទុទៅលើ ចាក់គ្រីត បាន៕
បើប្រិយមិត្តចង់ដឹងថាការប្រកួតនេះ ជក់ចិត្តយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖