ភ្នំពេញ៖ ប្រដាល់ជាប្រភេទកីឡាវាយគ្នា ដែលគេលេងស្ទើរតែគ្រប់ប្រទេសហើយមានអ្នកគាំទ្រចូលចិត្ត ទស្សនាភាគច្រើនជាបុរស សម្រាប់កីឡាប្រដាប់នេះគឺវាយគ្នាយកឈ្នះចាញ់រៀងខ្លួននិងមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលជួបគូប្រកួតខ្លាំង ឬ វាយភ្លាត់កន្លែងណាមួយ ប៉ុន្ដែបើមានការប្រកួតក៏ទទួលបានការឧបត្ថម្ភជាច្រើន និងទទួលបានឱកាសចេញទៅប្រកួត នៅឯក្រៅប្រទេសទៀតផង។
មុននេះបន្តិច លោកឧកញ៉ាស្រី ចាន់ថន ជាអនុប្រធាន របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរបានស៊ែរផេកមួយ ដែលនិយាយពីលោក ប៊ូ ខាវ មិនទាន់អស់ចិត្ត បាននិយាយថា៖ គាត់ថាសិទ្ធិរបស់ខ្មែរធ្វើអីធ្វើទៅកុំខ្វល់ច្រើន ហើយចុងក្រោយគាត់ថា ខ្មែរ original តែថៃយើងលេខ1 ស្រាប់ហើយ ។ ភ្លាមៗនោះលោកស្រី ចាន់ថន មិនបង្អង់យូរដែល ក៏បានដាក់ទៅវិញថា៖
គួរឲ្យដឹងផងដែល លោកប៉ូ ខាវ ថាលោកគឺជាជនជាតិ កួយ មានឈាមជាខ្មែរ ប៉ុន្តែនៅពេលរូបគេនិយាយបែបនេះធ្វើឲ្យមហាជនសម្ដែងការមិនពេញចិត្តទៅលើគេ និងលែងចាត់ទុកគេជាឈាមខ្មែរទៀត។ លើសពីនេះ ពាក្យដែលលោកឧកញ៉ា ស្រី ចាន់ថន និយាយគឺដើម្បីលើកទឹកចិត្តទៅលើកីឡាករខ្មែរមានភាពតស៊ូដើម្បីមាតុជាតិយើង៕
សូមទស្សនារូបភាពខាងក្រោម៖