ម្នាយអើយ! Buakaw យប់មិញ ធ្វើបា»_ប Kota ដល់ហើយ លេងសុទ្ធជង្គ»_ង់ហោះ ផ្ដា»_ច់ទឹក៣ (មានវីដេអូ) - TrueID

ម្នាយអើយ! Buakaw យប់មិញ ធ្វើបា»_ប Kota ដល់ហើយ លេងសុទ្ធជង្គ»_ង់ហោះ ផ្ដា»_ច់ទឹក៣ (មានវីដេអូ)

August 20, 2022

ថៃ៖ អ្នកប្រដាល់ល្បីឈ្មោះជាងគេប្រចាំប្រទេសថៃ​ កីឡាករ Buakaw Banchamek នៅតែបង្ហាញទម្រង់វាយបានល្អ កាលពីយប់មិញ ទល់នឹង អ្នកប្រដាល់ជប៉ុន Kota Miura

  ​ កីឡាករ Buakaw Banchamek និង Kota Miura
  ​ កីឡាករ Buakaw Banchamek និង Kota Miura

ជាការពិតណាស់ នៅក្នុងទឹកទី១ គឺ Buakaw ពុំបានធ្វើការវាយសម្រុកមកលើ Miura ឡើយ ដោយ រូបគេបានព្យាយាមបើកឲ្យ Mieura ចេញដៃឲ្យបានច្រើន ប៉ុន្តែ ចូលទឹកទី២ទៅ គឺ រូបគេចាប់ផ្តើមសម្រុកខ្លាំងមកលើ Miura និង សន្ធាប់មកលើផ្ទៃមុខ ដែលធ្វើឲ្យអ្នកប្រដាល់ជប៉ុនខាងលើ ចាប់ផ្តើមអស់កម្លាំងស្ទើរតែ ៨០ភាគរយទៅហើយ។

លុះឈានចូលដល់ទឹកទី៣ ដែលជាទឹកចុងក្រោយ គឺ Buakaw ជា អ្នកគ្រប់គ្រងការប្រកួតតែម្តង ដោយ រូបគេចាប់ផ្តើមវាយយកតែផ្ទៃមុខរបស់ Miura ជាពិសេសក្បាច់ពិសេសជង្គង់ហោះរបស់គេ ហោះផ្ទួនៗមកលើផ្ទៃមុខរបស់ Miura ធ្វើឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង ដោយ មើលថាស្ថានភាពរបស់ Miura គឺ មិនអាចបន្តការប្រកួតទៀតបាន៕

វីដេអូចុងទឹកទី៣ ដែល Buakaw វាយ Miura ទាល់អាជ្ញាកណ្តាលបឈ្ឈប់
វីដេអូពេញនៃការប្រកួត

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...