ថៃ៖ កីឡាករគុនខ្មែរវ័យក្មេងរបស់កម្ពុជារហស្សនាមកូនគោពិឃាដ គោរមៈចន្ទរាជ្យ កាលពីថ្ងៃទី ១៨ កន្លងទៅ រូបគេដណ្តើមបានខ្សែក្រវ៉ាត់លើប្រភេទទម្ងន់ ៤៨គីឡូក្រាម ក្រោយផ្តួលឱ្យម្ចាស់ផ្ទះថៃឱ្យសន្លប់ក្នុងទឹកទី ៣។
ជាការពិតណាស់ ក្នុងនាមជាកីឡាករវ័យក្មេងមួយរូបចន្ទរាជ្យ កំពុងបង្ហាញភាពលេចធ្លោររបស់ខ្លួន ក្រោយធ្វើបានយ៉ាងល្អក្នុងការប្រកួតនៅសង្វៀននៃខេត្តភូកេតប្រទេសថៃ, ជាមួយគ្នានេះ តាមរយៈវីដេអូយើងឃើញថា ក្បាច់វ៉ៃចេញរបស់ ចន្ទរាជ្យពិតជាមានភាពរស់រវើកមែនទែនទាំងការប្រើម៉ាត់កណ្តាប់ដៃ កែង និងជង្គង់ រហូតធ្វើឱ្យកីឡាករថៃទ្រាំលែងបានក៏សន្លប់នៅទឹកទី៣។
សូមទស្សនាវីដេអូខ្លីៗខាងក្រោម៖