លោក Honda ផ្ដាំកីឡាករយើង ឲ្យពង្រឹងផ្នែកទាំង៣នេះឲ្យខ្លាំង ព្រោះនឹងត្រូវលេងជាមួយក្រុមខ្លាំងៗមានកម្រិតស្មើជប៉ុន នាពេលខាងមុខ - TrueID

លោក Honda ផ្ដាំកីឡាករយើង ឲ្យពង្រឹងផ្នែកទាំង៣នេះឲ្យខ្លាំង ព្រោះនឹងត្រូវលេងជាមួយក្រុមខ្លាំងៗមានកម្រិតស្មើជប៉ុន នាពេលខាងមុខ

October 27, 2021

កម្ពុជា៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ AFC U23 Asian Cup រួចរាល់ហើយ ដោយទាំងពីរប្រកួតដែលធ្វើឡើងនៅឯប្រទេសជប៉ុន ក្រុមកម្ពុជាបានយកឈ្នះលើជម្រើសជាតិហុងកុង ក្នុងលទ្ធផល ៤ ទល់នឹង ២ រីឯការប្រកួតទីពីរត្រូវរងបរាជ័យ ក្រោមថ្វីជើងជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ៤​ ទល់នឹង ០ វិញ។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ

ទន្ទឹមនឹងនេះដែរ អ្នកចាត់ការទូទៅលោក Keisuke Honda យល់ថាការប្រកួតរបស់ក្រុមយើង មិនមែនជាការប្រកួតដ៏អាក្រក់ទេ ព្រោះពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះដែរ ប៉ុន្ដែពួកយើងត្រូវមានការកែតម្រូវការលេងជាច្រើនទៀត។ លោកបានថ្លែងថា៖

សម្ដីលោក Honda
សម្ដីលោក Honda

គួរបញ្ជាក់ដែរថា តាមរយៈលទ្ធផលនេះ មិនទាន់អាចសម្រេចថា ក្រុមជម្រើសជាតិយើងមិនអាចឡើងទៅវគ្គបន្ទាប់បានទេ ដោយត្រូវរង់ចាំអ៊ុតមើលលទ្ធផលរបស់ពូលដទៃៗទៀត ដើម្បីរើសយកក្រុមលេខ២ល្អចំនួន៤ក្រុម ទៅលេងវគ្គបន្ទាប់៕

ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ
ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...