កីឡា៖ កាលពីថ្មីៗនេះ មានព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ មិនគួរឱ្យជឿ ដែលតារាបាល់ទាត់ដ៏ឆ្នើម Cristiano Ronaldo បានក្លាយជាមនុស្សតែម្នាក់គត់ដែលត្រូវបានសុំឱ្យធ្វើហត្ថលេខាដោយផ្ទាល់ពី មហាក្សត្រី Elizabeth នៃចក្រភពអង់គ្លេស។
នេះបើយោងតាមប្រភពដដែលបានបន្តទៀតថា មហាក្សត្រីយានី Elizabeth បានស្នើសុំពីក្លឹបបិសាចក្រហម Manchester United ដោយទិញអាវកីឡាករ Cristiano ចំនួន ៨០ អាវ ដោយមានសំណើពិសេសថែមទៀតផង ដោយក្នុងនោះ សុំចុះហត្ថលេខាដោយផ្ទាល់ ពីកីឡាករ ជនជាតិព័រទុយហ្កាល់រូបនេះផងដែរ។
រឿងរ៉ាវមួយនេះ បានកើតឡើងក្រោយ ពីកីឡាករ Cristiano Ronaldo បានបញ្ជាក់ពីការផ្លាស់ទៅ Manchester United ពីក្លឹបអ៊ីតាលី Juventus កាលពីសប្តាហ៍មុន ដោយតារាបាល់ទាត់វ័យ ៣៦ឆ្នាំរូបនេះ បានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញបន្ទាប់ពីចាកចេញពីក្លឹបមួយនេះ ក្នុងឆ្នាំ ២០០៩៕
ប្រភព៖ news.abplive
សូមទស្សនារូបភាពខាងក្រោម៖