ហូឡង់៖ ក្លិប Ajax បានសម្រេចចិត្តដុតរំលាយពានរង្វាន់លីគកំពូលហូឡង់ ក្របខណ្ឌ Eredivisie ដែលពួកគេគ្រងទើបតែឈ្នះក្នុងរដូវកាល ២០២០-២០២១ នេះ។
ជាការពិតណាស់ ពានរង្វាន់ដែលមានទម្ងន់ចំនួន ២,៧៥គីឡូក្រាម ត្រូវបានធ្វើការរំលាយរួចរាល់ ហើយដើម្បីយកទៅផលិតជារូបផ្កាយតូចៗ ចំនួន ៤២០០០ ផ្កាយ ដើម្បីចែកជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលបានទិញសំបុត្រហើយមិនបានចូលរួមទស្សនាការប្រកួត។ សម្រាប់ផ្កាយនីមួយៗមានទម្ងន់ ៣,៤៥ក្រាម ដែលក្នុងនោះទម្ងន់ ០,០៦ក្រាម គឺ កើតចេញពីការរំលាយពានរង្វាន់ខាងលើ។
គួរបញ្ជាក់ដែរថា នៅក្នុងលីគកំពូលហូល្លង់រដូវកាលនេះ គឺ Ajax បានលេងក្នុងការប្រកួតដែលគ្មានអ្នកគាំទ្រចូលរួមទស្សនាដល់ទៅ៣០ប្រកួតក្នុងចំណោម៣៤ប្រកួត ហើយ ពួកគេបានគ្រងជើងឯកក្របខណ្ឌ Eredivisie ជាលើកទី៣៥ផងដែរ៕
ប្រភព៖ skysports
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប