ប្រូម៉ូសិនអស្ចារ្យទៀតហើយ! បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ឈ្នះម៉ូតូ៥គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់១០គ្រឿង ទូទឹកកក១៥គ្រឿង និងទូរទស្សន៍២០គ្រឿង ពី Panasonic - TrueID

ប្រូម៉ូសិនអស្ចារ្យទៀតហើយ! បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ឈ្នះម៉ូតូ៥គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់១០គ្រឿង ទូទឹកកក១៥គ្រឿង និងទូរទស្សន៍២០គ្រឿង ពី Panasonic

August 3, 2021

ភ្នំពេញ៖ ពិសេសអីម៉្លេះ! ក្រុមហ៊ុន Panasonic Cambodia បានបញ្ចេញម៉ូដែលម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ដែលមានមុខងារប្រើប្រាស់ដ៏អស្ចារ្យ ហើយនៅមានកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ដ៏អស្ចារ្យទៀតដែលផ្តល់ឱកាសឈ្នះរង្វាន់ដល់អតិថិជនទូទាំងប្រទេស។

Panasonic Cambodia រៀបចំកម្មវិធីចាប់រង្វាន់នេះឡើងក្នុងគោលបំណងចង់ផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic ដែលកម្មវិធីនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ អតិថិជនទាំងអស់នឹងមានឱកាសចូលរួមផ្សងសំណាង រាល់ការទិញម៉ូដែលម៉ាស៊ីនត្រជាក់ប្រភេទជាប់នឹងជញ្ជាំងណាមួយ នៅតាមបណ្តាហាងដៃគូចែកចាយរបស់ក្រុមហ៊ុន Panasonic នៅទូទាំងប្រទេសដូចជា ផ្សារទំនើបអ៊ីអនម៉ល, ហាង ណូជីម៉ា, ក្រុមហ៊ុន KFour, ក្រុមហ៊ុន Sunsimexco និងហាងលក់ផលិតផលអេឡិចត្រូនិក Bluetronics ។

ការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់បានទាំងសំណាង រៀបចំឡើងជាមួយនឹងការណែនាំនូវម៉ូដែលថ្មី XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ដែលអាចភ្ជាប់កម្មវិធីគ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់តាមអ៊ីនធឺណិត(Wifi)តាមរយៈកម្មវិធី Panasonic ComfortCloud App ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់បានគ្រប់ពេល គ្រប់ទីកន្លែង។

ម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ នេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយនិងមានមុខងារប្រើប្រាស់ពិសេសៗគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជា ការការពារដ៏ពិសេសពីបាក់តេរីនិងមេរោគដោយ nanoe ពេញ ២៤ម៉ោងដោយមានបំពាក់នូវឧបករណ៍ផលិត nanoe-X ជំនាន់ថ្មី  ដែលមានសមត្ថភាពអាចផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីល(ឬហៅថា រ៉ាឌីកាល់ OH) ដល់ទៅ ៩៦6ទី្រលានក្នុងមួយវិនាទី។ គុណប្រយោជន៍របស់វា អាចទប់ស្កាត់មេរោគ បាក់តេរី និងការបំពុលផ្សេងៗដែលមាននៅក្នុងខ្យល់អាកាសឬតោងស្អិតជាប់នៅលើគ្រឿងបរិក្ខារផ្សេងៗ ថែមទាំងជួយកម្ចាត់ក្លិនមិនល្អនិងផ្តល់សំណើមដល់ស្បែកសរសៃសក់ថែមទៀត។ ក្នុងនោះក៏មានបច្ចេកវិទ្យា nanoe-Gមានឧបករណ៍ចាប់សញ្ញាណអាចកម្ចាត់ល្អងធូលីតូចៗ ទំហំ PM2.5បានយ៉ាងមានប្រសិទ្ធភាព ហើយក៏មានបំពាក់ i-Auto X ជាមួយឧបករណ៍ចាប់សញ្ញាណសំណើមនិងផ្លិតបក់ Aerowings ថ្មី ឆ្លាតវៃជាងមុន។ពិសេសមួយទៀតនោះ គឺបច្ចេកវិទ្យាទំនើប Eco+AIដែលជួយផ្តល់នូវការសន្សំថាមពលរួមជាមួយនឹងភាពងាយស្រួលក្នុងការដំឡើង និងសេវាកម្មគួរជាទីពេញចិត្ត។

  ប្រូម៉ូសិនពិសេសពី Panasonic Cambodia
  ប្រូម៉ូសិនពិសេសពី Panasonic Cambodia

រាល់ការទិញម៉ាស៊ីនត្រជាក់អតិថិជននឹងទទួលបានប័ណ្ណផ្សងសំណាង១សន្លឹករួមជាមួយការផ្តល់ជូនសេវាកម្មដំឡើងដោយឥតគិតថ្លៃ ឬ ជើងទម្រតួម៉ាស៊ីនត្រជាក់បំពាក់នៅក្រៅផ្ទះមួយដោយឥតគិតថ្លៃ។

កម្មវិធីចាប់រង្វាន់នេះ នឹងផ្តល់សំណាងឈ្នះរង្វាន់ ដល់អ្នកឈ្នះដល់ទៅ ៥០នាក់ មានឱកាសឈ្នះម៉ូតូ ៥ គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់ ១០គ្រឿង ទូទឹកកក ១៥គ្រឿង និងទូរទស្សន៍ ២០គ្រឿង។

ម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១
ម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១
ម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១
ម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១

អ្នកឈ្នះនឹងត្រូវបានចាប់ឆ្នោត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ហើយបញ្ជីឈ្មោះអ្នកឈ្នះនឹងត្រូវប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការ Panasonic Cambodia មួយថ្ងៃក្រោយបន្ទាប់ពីថ្ងៃចាប់ឆ្នោត។ក្រុមការងារតំណាង Panasonic Cambodia នឹងទាក់ទងអ្នកឈ្នះរង្វាន់ដើម្បីមកបើករង្វាន់។

PanasonicCambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងខ្លាំងក្លា ក្នុងការទិញនិងប្រើប្រាស់ផលិតផលគ្រឿងអេឡិចត្រូនិក Panasonic ដែលមានលក់និងចែកចាយទូទាំងប្រទេសកម្ពុជា។ យើងប្តេជ្ញានឹងមានរៀបចំកម្មវិធីប្រូម៉ូសិនឲ្យបានច្រើនជូនអតិថិជនដើម្បីបង្ហាញពីការដឹងគុណដល់អតិថិជនស្មោះត្រង់របស់យើងទូទាំងប្រទេស ដែលបានបន្តគាំទ្រនិងជឿជាក់លើគុណភាពរបស់ម៉ាក Panasonic ។ សូមអតិថិជនទាំងអស់កុំភ្លេចសួររកប័ណ្ណធានាដើម្បីទទួលបានអត្ថប្រយោជន៌ជាច្រើនពី Panasonic មានដូចជា សេវាកម្មជួសជុលនិងធានាពេញមូយឆ្នាំជៀសវាសការទិញផលិតផលមិនមានការធានាពីក្រុមហ៊ុន។

ព័ត៌មានថ្មីៗទាក់ទងនឹងការផ្តល់ជូនពិសេសនាពេលខាងមុខនេះនឹងត្រូវបានប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការ Panasonic Cambodia  គេហទំព័រ៖https://www.panasonic.com/kh/

អំពី Panasonic

PanasonicCorporationគឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិចនិងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនលំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប ១០០ ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥២៨ និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន ៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន ៧,៤៩ ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗ ទៅតាមប្រភេទផលិតផលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរនិងពិភពលោក​កាន់តែស្រស់ថ្លា សម្រាប់អតិថិជនរបស់ខ្លួន។

Panasonicកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ ២០១០ គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់PanasonicSingapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជាមានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...