លុយ​​ដែល​ ​«ប្រ​ឡាក់​​​​​​ទឹក​​​​​រំអិល​​​​ផ្លូវ​​​​​ដង្ហើម​​» ​របស់​​​អ្នក​​​ជំងឺ​​កូវីដ​​១៩​​ អាច​​​​​​ចម្លងវីរុស​​​​​លឿន​​បំផុត​ ​តាមរបៀប​​​នេះ ​ - TrueID

លុយ​​ដែល​ ​«ប្រ​ឡាក់​​​​​​ទឹក​​​​​រំអិល​​​​ផ្លូវ​​​​​ដង្ហើម​​» ​របស់​​​អ្នក​​​ជំងឺ​​កូវីដ​​១៩​​ អាច​​​​​​ចម្លងវីរុស​​​​​លឿន​​បំផុត​ ​តាមរបៀប​​​នេះ ​

December 7, 2020

ថ្មីៗ​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់​ប្រាប់សាធារណជនថា​ កូវីដ១៩ អាចចម្លង​តាម​ការប៉ះពាល់របស់របរប្រើប្រាស់ដែលអ្នកជំងឺកូវីដ១៩​  បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀត។ ហើយក្រៅ​ពី​នោះ​ លុយ​ក៏​ជាភ្នាក់ងារដែលអាចចម្លងកូវីដ១៩ពីបុគ្គលម្នាក់ទៅម្នាក់ទៀត​បាន​ដែរ​ ក្នុង​ករណី​​​ក្រដាសប្រាក់នោះមាន «ប្រឡាក់​​​ទឹក​​រំអិលផ្លូវដង្ហើម»ពីអ្នកជំងឺ ហើយត្រូវបានបុគ្គលដទៃកាន់ រួចយកដៃមកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដើម។ នេះ​បើ​តាម​ការផ្សាយ​ជាផ្លូវការ​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​។

លោកស្រី ឱ វណ្ណឌីន ថា៖ «ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ១៩​យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម​ដូចជា​ សំបោរ​ ឬ​ស្លេស​ទឹកមាត់​ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់​  ហើយមិនបានលាងដៃនឹងសាប៊ូ​ ឬអាល់កុល​ ឬទឹកជែលសម្រាប់​លាង​ដៃ​ ភ្លាមៗ​ទេនោះ​រួចយកដៃនោះមកកាន់ក្រដាសប្រាក់​ គឺវីរុសកូវីដ១៩​ នឹងតោងលើក្រដាស់ប្រាក់»។

លោកស្រីបន្តថា៖ «ហើយក្រដាសប្រាក់នោះ​ បានហុចបន្តទៅបុគ្គលម្នាក់ទៀត​នៅពេលដែលបុគ្គលនោះចាប់កាន់​ក្រដាស​ប្រាក់​ វីរុសកូវីដ១៩​ នឹងតោងមកដៃបុគ្គលនោះ។​ ហើយបុគ្គលនោះ​យកដៃដែលកាន់ក្រដាសប្រាក់​មានវីរុស​នេះ​ មកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដើម​ ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត​។បន្ទាប់មក​ ក៏មានការចម្លងបន្តៗ​គ្នា​ ប្រសិនបើមិនបាន​ លាងដៃ​ ពាក់ម៉ាស់​  និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ»។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃ ០៧ធ្នូនេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុបចំនួន ៣៤៨ នាក់ (អ្នកឆ្លងក្នុង​សហគមន៍​​​ ៣២ នាក់) អ្នកជាសះស្បើយ ៣០៦ នាក់៕​

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...