ភ្នំពេញ៖ នាពេលថ្មីៗនេះអ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ មួយដែលស្ថិតនៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាក់ស្តែង នៅថ្ងៃទី២៨ កញ្ញា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានអោយដឹងថា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី ដែលស្ថិតនៅ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
គួរបញ្ជាក់ដែរថា អ្នកជំងឺចេញរោគសញ្ញានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
យ៉ាងណាមិញ សូមអំពាវនាវដល់បងប្អូនដែលបានទៅកាត់សក់ និងជាងកាត់សក់នៅទីតាំងខាងលើឲ្យមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕
សូមចូលទស្សនារូបភាពខាងក្រោម៖