ក្រូអាត៖ លោកយាយជនជាតិក្រូអាតអាយុ៩៩ឆ្នាំម្នាក់ បានលើកមេដៃបញ្ជាក់ប្រាប់គ្រូពេទ្យថាគាត់ បានធូរស្បើយពីជំងឺកូវីដ-១៩បន្ទាប់ពីបានយកឈ្នះលើជំងឺរាតត្បាតសកលនេះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
លោកយាយ Margareta Kranjcec ដែលរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាមួយកន្លែង ក្នុងទីក្រុង Karlovacបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីចុងខែតុលា បន្ទាប់ពីគាត់បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ លោកយាយបានចំណាយពេល ៣សប្ដាហ៍នៅក្នុងមន្ទីរពេទ្យ Ogulin General មុនពេលទទួលបានការអនុញ្ញាតឲ្យចាកចេញ ហើយគាត់ក៏បាននិយាយប្រាប់កាសែតព័ត៌មាន VecernjiList ដែរថា៖
ទោះជាយ៉ាងណា លោកយាយ Kranjcec មិនអាចងើបពីគ្រែរួចទេ ដោយសារតែវ័យចាស់និងភាពជរារបស់គាត់ ប៉ុន្ដែស្ថានភាពជំងឺរបស់គាត់មិនធ្ងន់ធ្ងរឡើយ។ហើយបើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា លោកយាយទើបតែមករស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរានេះប្រហែលពី២ ទៅ៣ខែមុនប៉ុណ្ណោះ។
ដោយឡែក យោងតាមសារព័ត៌មានCroatia Week បានឲ្យដឹងដែរថា លោកយាយ Kranjcec ធ្លាប់រួចផុតពីសង្គ្រាមចំនួន២លើករួចមកហើយ ហើយមកទល់ថ្មីៗនេះ លោកយាយស្ទើរតែមិនដែលទៅជួបគ្រូពេទ្យទាល់តែសោះ។លោកយាយធ្លាប់វះកាត់តែម្ដងគត់ក្នុងឆាកជីវិត កាលពីជាង៤០មុន និងគ្រាន់តែប្រើថ្នាំព្យាបាលជំងឺលើសឈាមប៉ុណ្ណោះ៕