អ្នកជំនាញខាងពស់ ដែលធ្លាប់អះអាងថាគាត់មានភាពស៊ាំនឹងពិស ឥឡូវនេះបានស្លាប់ហើយ ដោយសារពស់វែកខាំ - TrueID

អ្នកជំនាញខាងពស់ ដែលធ្លាប់អះអាងថាគាត់មានភាពស៊ាំនឹងពិស ឥឡូវនេះបានស្លាប់ហើយ ដោយសារពស់វែកខាំ

July 16, 2021

ហ្វីលីពីន៖ អ្នកជំនាញខាងពស់ម្នាក់មកពីប្រទេសហ្វីលីពីន ធ្លាប់បានអះអាងថា រូបគាត់ផ្ទាល់មានភាពស៊ាំនឹងពិសតែបែរជាស្លាប់ដោយសារពស់វែកខាំទៅវិញ។ នេះបើយោងតាមប្រភពសារព័ត៌មាន Daily Mailចុះផ្សាយកាលពីម្សិលមិញ។

លោក Bernardo Alvarez អាយុ៦២ឆ្នាំរស់នៅក្នុងខេត្ត Pangasinan ហើយកាលពីថ្ងៃទី០៩ខែកក្កដាកន្លងទៅថ្មីៗនេះ គាត់បានចាប់ពស់វែកមួយក្បាលជាពស់វែកប្រភទពូជហ្វីលីពីនខាងជើងដើម្បីថើបវា ទុកជាបង្ហាញឲ្យអ្នកភូមិបានឃើញ។ តែផ្ទុយទៅវិញ នៅពេលគាត់ថើបវាក៏ស្រាប់តែវារំកិលស្ទុះទៅមុខ និងខាំអណ្ដាតគាត់ ដែលបណ្ដាលឲ្យគាត់ដួលហើយស្រែកដោយមានការឈឺចាប់ភ្លាមៗ។

ក្រោយមក ប៉ូលិស និងក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ តែជាអកុសលបុរសខាងលើ បានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែពិសពស់វែកខ្លាំង ដែលធ្វើឲ្យរាងកាយមានសភាពយ៉ាងរឹង។

យ៉ាងណាមិញសាកសពរបស់គាត់នឹងត្រូវបានក្រុមគ្រួសារបញ្ចុះនៅក្នុងសប្ដាហ៍នេះហើយចំណែកពស់វែកនោះវិញ ក៏ត្រូវបានអ្នកភូមិខឹង និងសម្លាប់ចោលផងដែរ។ ទន្ទឺមនឹងនេះ លោកវេជ្ជបណ្ឌិតAnna de Guzman មន្រ្តីសុខាភិបាលខេត្តបានមានប្រសាសន៍ថា៖

 បុរសរងគ្រោះកាលនៅមានជីវិត
 បុរសរងគ្រោះកាលនៅមានជីវិត

ប្រភព: Daily Mail

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...