ក្រសួងអប់រំ​កំណត់យកថ្ងៃទី០២ ខែមករា ជាថ្ងៃបើកបវេសកាល សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ​ ឆ្នាំសិក្សាថ្មី - TrueID

ក្រសួងអប់រំ​កំណត់យកថ្ងៃទី០២ ខែមករា ជាថ្ងៃបើកបវេសកាល សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ​ ឆ្នាំសិក្សាថ្មី

December 10, 2022

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តទៅ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣។

យោងតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា២០២២-២០២៣របស់ក្រសួងអប់រំយុវជននិងកីឡាបានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្តការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនិងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា ២០២២-២០២៣ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ​២០២៣។

ចំពោះវិសមកាលប្រព្រឹត្តិទៅចំនួន២ដងគឺវិស្សមការតូចចាប់ពីថ្ងៃទី ០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ចំពោះការប្រារព្វពិធីបើក​បវេសន​​កាលក្រសួងអប់រំ​ ណែនាំឱ្យគ្រប់សាលារៀនត្រូវរៀបចំចងបដាពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាលឱ្យបានមុនថ្ងៃប្រារព្ធពិធីនិងអញ្ជើញថ្នាក់ដឹកនាំឬមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត​ការិយាល័យ អប់រំយុវជន និងកីឡា និងនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអាជ្ញាធរដែនដី តំណាងសហគមន៍មាតាបិតា និងអ្នកអាណាព្យាបាលសិស្សចូល រួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដានិងបិទផ្សាយប្រដាសបញ្ជាក់ពីការចូលរៀនដោយឥតគិតថ្លៃ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...