ប្រវត្តិសាស្ត្រថ្មី! ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ តែ២នាក់ប៉ុណ្ណោះ ​ហើយជាលើកដំបូង ដែលភ្នំពេញ ពុំមាន​ឆ្លងសោះ - TrueID

ប្រវត្តិសាស្ត្រថ្មី! ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ តែ២នាក់ប៉ុណ្ណោះ ​ហើយជាលើកដំបូង ដែលភ្នំពេញ ពុំមាន​ឆ្លងសោះ

April 26, 2022

ភ្នំពេញ៖ យោងតាមសារសម្លេងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២ ​បានឱ្យដឹងថា ថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែ២នាក់តែប៉ុណ្ណោះដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងនៅក្នុងប្រវត្តិ​ជាងមួយឆ្នាំ ដោយនៅក្នុងរាជធានីភ្នំពេញ គឺពុំមានឆ្លងនោះទេសម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ​​គូសបញ្ជាក់ថានេះគឺរឿងដែលគួរឱ្យត្រេកអរ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ស្ថានប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការទាំងនេះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...