ដំណឹងល្អ! អាជ្ញាធរខេត្តកោះកុង គម្រោងបើកសាលា ឱ្យសិស្សចូលរៀនវិញ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ - TrueID

ដំណឹងល្អ! អាជ្ញាធរខេត្តកោះកុង គម្រោងបើកសាលា ឱ្យសិស្សចូលរៀនវិញ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ

September 6, 2021

កោះកុង៖  អាជ្ញាធរខេត្តកោះកុង គ្រោងយកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃបើកសាលារៀនឱ្យសិស្សានុសិស្សចូលរៀនឡើងវិញបន្ទាប់ពីបិទសាលារៀនមួយរយៈពេលធំ ព្រោះតែជំងឺរាតត្បាតកូវីដ១៩។

គម្រោងបើកសាលារៀនឡើងវិញនេះ បានធ្វើឡើង  ក្រោយពីលោក ស្រេង ហុង អភិបាលរងខេត្តកោះកុងតំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យស្ថានភាពជាក់ស្តែងបន្ទាប់ពីស្ថានភាព អត្រាឆ្លងជំងឺកូវីដ១៩ មានការថមថយចុះគួរឱ្យកត់សំគាល់ ណាមួយ សិស្សានុសិស្សក៏បានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩បានគ្រប់ៗគ្នារួចរាល់ហើយ។

កិច្ចប្រជុំស្តីពីគម្រោងបើកសាលារៀនឡើងវិញនេះ បានប្រព្រឹត្តិឡើង កាលពីព្រឹកថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានវត្តមានចូលរួមពី លោក អភិបាលក្រុង-ស្រុកប្រធានមន្ទីរអប់រំខេត្តកោះកុង និងមន្ត្រីគ្រប់ការិយាល័យមន្ទីរអប់រំក្រុងស្រុកមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្រេង ហុង មានប្រសាសន៍ថា៖

ទន្ទឹមនេះ លោកអភិបាលរូបនេះ ក៏បានណែនាំរដ្ឋបាលក្រុងស្រុកនិងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្តពិនិត្យពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថាតើនៅតាមក្រុងស្រុកអាចបើកដំណើរការរៀនវិញនៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសាលារៀន និងក្នុងសហគមន៍៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...