តាកែវ: យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តតាកែវស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួន៣នាក់ នៅថ្ងៃទី ០២ ថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២១រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តមានករណីស្លាប់ជនជាតិខ្មែរចំនួន ៣នាក់ គឺ៖
១- បុរសឈ្មោះម៉ឹង ប៊ុនហ៊ីង អាយុ៥៦ឆ្នាំ មានអាសយដ្ឋាននៅភូមិកណ្តឹងធំឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី នាថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧:៣០នាទីល្ងាច ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ។ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទីយប់។
២-ស្រ្តីឈ្មោះហុង សាវឿន អាយុ៦០ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងចំការឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង១០:៥០នាទីព្រឹក ក្នុងស្ថានភាពគ្រុនក្តៅក្អកហត់ដង្ហក់ កំហាប់អុកស៊ីសែនទាប(២២%)នៃខ្យល់ក្នុងបន្ទុក និងមានជំងឺប្រចាំកាយលើសឈាម៣ឆ្នាំមកហើយ។
៣-បុរសឈ្មោះង៉ុក អ៊ូក អាយុ៨៩ឆ្នាំ មានអាសយដ្ឋាននៅភូមិពោធិ៍ខ្វិតឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ នៅថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ គិរីវង់បានទទួលដំណឹងពីមរណភាពរបស់ឈ្មោះ ប៉ុក អ៊ូក នៅផ្ទះរបស់គាត់។ វេលាម៉ោង៧:១៥នាទីព្រឹក ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសពនៅគេហដ្ឋានរបស់គាត់ និងបានសាកសួរពីប្រវត្តិជំងឺរបស់គាត់ដោយមានការ សង្ស័យឆ្លងពីប្រពន្ធគាត់ដែលមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុមគ្រូពេទ្យបានធ្វើតេស្ត រហ័សរក កូវីដ-១៩ លើសាកសពលទ្ធផលបានបង្ហាញថា“វិជ្ជមាន”៕