ថៃ៖ កាលសប្ដាហ៍មុននេះ ប្រទេសថៃបានអភិវឌ្ឍឧបរណ៍តេស្តរកជំងឺកូវីដ-១៩តាមរយៈញើសក្លៀកនិងបានធ្វើការតេស្តសាកល្បងទៅលើអាជីវករលក់ដូរក្នុងផ្សារផងដែរ។
យោងតាមសម្ដីរបស់លោកChadin Kulsing មកពីសាកលវិទ្យាល័យជូឡាឡុងកននៃទីក្រុងបាងកកបានមានប្រសាសន៍ថាសំណាកដែលប្រមូលពីមនុស្សដែលឆ្លងកូវីដ-១៩បានបញ្ចេញនូវសារធាតុគីមីខុសៗពីគ្នា។ បច្ចុប្បន្ននេះក្រុមស្រាវជ្រាវជនជាតិថៃកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍឧបករណ៍តេស្តចល័តដែលរកឃើញដោយញើសក្លៀក និងមានភាពត្រឹមត្រូវចំនួន៩៥ភាគរយ។ ហើយគាត់សង្ឃឹមថាវាអាចត្រូវបានដាក់ឲ្យប្រើជាជម្រើសមួយផ្សេងទៀត សម្រាប់ការធ្វើតេស្តនិងមានតម្លៃសមរម្យជាង បើប្រៀបធៀបទៅនឹងការធ្វើតេស្ត ដែលត្រូវការដំណើរការដោយមន្ទីរពិសោធន៍ផងដែរ។ចំពោះរបៀបនៃការធ្វើតេស្តដោយឧបរណ៍ថ្មីនេះគឺគេត្រូវដាក់សំឡីកប្បាសមួយនៅក្រោមក្លៀករយៈពេល១៥នាទី រួចយកទៅដាក់ក្នុងកែវនិងប្រើកាំរស្មីយូវីដើម្បីសម្លាប់មេរោគ។ បន្ទាប់មកទៀត អ្នកបច្ចេកទេស នឹងយកសំណាកដោយប្រើបំពង់សម្ពាធហើយដាក់ក្នុងឧបករណ៍វិភាគ ដើម្បីពិនិត្យមើលលទ្ធផល ដែលអាចដឹងលទ្ធផលរួចរាល់ក្នុងរយៈពេលត្រឹមតែ៣០វិនាទីប៉ុណ្ណោះ។
យ៉ាងណាមិញ ចំពោះការធ្វើតេស្តបែបនេះអាជីករលក់ដូរក្នុងផ្សារបានយល់ឃើញថា វាមានភាពងាយស្រួល ជាងការធ្វើតេស្តតាមរយៈច្រមុះនិងអាចធ្វើការបណ្ដើរ រង់ចាំលទ្ធផលបណ្ដើរបានផងដែរ៕
ប្រភព: Worldofbuzz / channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖