បែកការ​! ក្រោមហេតុផលនេះ ស្ត្រីជនជាតិជប៉ុនម្នាក់បានលាក់សាកសពម្តាយក្នុងទូទឹកកកអស់រយៈពេលជាង ១០ ឆ្នាំ - TrueID

បែកការ​! ក្រោមហេតុផលនេះ ស្ត្រីជនជាតិជប៉ុនម្នាក់បានលាក់សាកសពម្តាយក្នុងទូទឹកកកអស់រយៈពេលជាង ១០ ឆ្នាំ

January 30, 2021

ជប៉ុន៖ តាមការចុះផ្សាយរបស់សារព័ត៌មានBBCបានឱ្យដឹងថា ស្ត្រីជនជាតិជប៉ុនម្នាក់បានព្យាយាមលាក់សាកសពម្តាយរបស់ខ្លួនក្នុងទូទឹកកកអស់រយៈពេលជាង១០ ឆ្នាំមកហើយនៅក្នុងអគារស្នាក់នៅចាស់របស់ខ្លួន ដោយសារខ្លាចម្ចាស់ផ្ទះជួលបណ្តេញចេញមិនឱ្យរស់នៅបន្ត។

ស្ត្រីជាជនសង្ស័យមានឈ្មោះYumiYoshino បានសារភាពយ៉ាងដូច្នេះថា កាលពីជាង ១០ ឆ្នាំមុន ពេលមកដល់ផ្ទះ  នាងបានរកឃើញសាកសពម្តាយរបស់នាងស្លាប់បាត់បង់ជីវិតរួចរាល់ទៅហើយ ការ​ស្លាប់នេះមិនមែនជាទង្វើរបស់ខ្លួនឡើយ ហើយកត្តាដែលជំរុញឱ្យនាងលាក់សាកសពនោះទុក ក៏ព្រោះតែនាងមិនចង់រើចេញពីផ្ទះជួលដែលតែងតែនៅជុំគ្នាជាមួយម្តាយនៅទីក្រុងតូក្យូនេះឡើយ ។

ដោយឡែក សាកសពខាងលើត្រូវបានគេរាយការណ៍ថា ត្រូវបានរកឃើញដោយអ្នកអនាម័យបោសសម្អាតម្នាក់ខណៈខ្លួនកំពុងចូលទៅសម្អាតនៅបន្ទាប់ចាស់ដែលពួកគេធ្លាប់រស់នៅ បន្ទាប់ពីស្ត្រីជាជនសង្ស័យខាងលើត្រូវបានម្ចាស់ផ្ទះជួលបណ្តេញចេញដោយសារមិនមានលុយបង់ថ្លៃបន្ទប់។ ស្រាប់តែរំពេចនោះ អ្នកអនាម័យបានក្រឡេកឃើញទូទឹកកក រួចក៏បានបើកទើបឃើញមានលាក់សាកសពក្នុងនោះតែម្តង រួចខ្លួនក៏បានខលប្តឹងប៉ូលិសឱ្យមកកន្លែងកើតហេតុភ្លាមៗតែម្តង។ 

ស្ត្រីជាជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងឈីបា ដើម្បីយកទៅសាកសួរ និងបញ្ជូនសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។ យ៉ាងណាមិញ ប៉ូលិសបានគូសបញ្ជាក់ដូច្នេះថាតាមការពិនិត្យកោសល្យវិ​ច័យរបស់មន្ត្រីជំនាញ សាកសពម្តាយជនសង្ស័យមិនឃើញមានស្នាមរបួសអ្វីនោះឡើយ ដូច្នេះហើយអាជ្ញាធរមិនអាចកំណត់ពេលវេលានិងមូលហេតុនៃការស្លាប់របស់ស្ត្រីជាម្តាយនោះឱ្យបានជាក់លាក់នោះទេ៕

ជនសង្ស័យបានព្យាយាមលាក់សាកសពម្តាយក្នុងទូទឹកកកអស់រយៈពេលជាង ១០ ឆ្នាំ ទើបបែកការណ៍
ជនសង្ស័យបានព្យាយាមលាក់សាកសពម្តាយក្នុងទូទឹកកកអស់រយៈពេលជាង ១០ ឆ្នាំ ទើបបែកការណ៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...