ភ្នំពេញ៖ នេះបើតាមការចុះផ្សាយរបស់ផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ជាក់ស្តែង ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលដូចតទៅ៖
– ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ។
– ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C– នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម