កំពត៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ រួមជាមួយមិត្តភក្តិមួយក្រុម បានទៅលេងខេត្ដកំពត និងបានស្នាក់នៅ រីស៊ត រ៉ាម៉ូ (Ramo Resort) ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត។
អ្នកជំងឺខាងលើ បានទៅស្នាក់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយបាន Check-In ចូលប្រហែលម៉ោងជាង ៧យប់ ហើយបានស្នាក់នៅរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
អាស្រ័យហេតុនេះ ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋ គិតថាបានជាប់ពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩