​រកឃើញអ្នកវិជ្ជមាន ក្នុង​ចំណោម​ពលរដ្ឋ​ជិត២០០នាក់​ នៅក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​ - TrueID

​រកឃើញអ្នកវិជ្ជមាន ក្នុង​ចំណោម​ពលរដ្ឋ​ជិត២០០នាក់​ នៅក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​

September 6, 2021

ឧត្ដរមានជ័យ​៖ ថ្មីនេះអាជ្ញាធរបានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជិត២០០នាក់​ នៅក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​។

ដោយឡែក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោក លី រដ្ឋា អភិបាលរងសំរោង បានដឹកនាំក្រុមការងារប្រចាំការវេនទី៣ នៃក្រុមការងារ COVID-១៩ ក្រុងសំរោង បានសហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរមូលដ្ឋាន ចុះយកសំណាកប្រជាពលរដ្ឋ នៅភូមិបុស្ស ដែលមានការពាក់ព័ន្ធ ចំនួន ១៧៧នាក់ ស្រី ៩៥នាក់។

តាមលទ្ធផល នៃការយកសំណាកដោយប្រើឧបករណ៍តេស្ត៍រហ័សគឺរកឃើញវិជ្ជមាន ចំនួន ០២នាក់ ស្រី ០១នាក់ មានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ អឿន វិច ភេទស្រី អាយុ ៤៥ឆ្នាំ

២. ឈ្មោះ វុត ចាន់ណាន ភេទប្រុស អាយុ ១៧ឆ្នាំ (ជាម្តាយនិងកូន)

បច្ចុប្បន្នអ្នកវិជ្ជមានទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យតេជោសែនសំរោង។ ក្រុមការងារបានបិទខ្ទប់ទីតាំងផ្ទះរបស់ឈ្មោះ អឿន វិច ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិបុស្ស ចំនួន ២១ថ្ងៃ និងបានធ្វើការណែនាំដល់អ្នកដែលមានការពាក់ពន្ធទាំងអស់ អោយបន្តអនុវត្តវិធានការណ៍សុខាភិបាល និងធ្វើចត្តាឡីស័ក អោយបានខ្ជាប់ខ្ជួន ជៀសវាងការចម្លងក្នុងសហគមន៍ជាបន្តទៀត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...