អាមេរិក៖ កាលពីថ្ងៃចន្ទនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Novavax បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពរហូតដល់៩០% ក្រោយបានធ្វើតេស្តនៅគ្លីនិកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក។
មនុស្សចំនួន ២៩៩៦០នាក់ត្រូវបានធ្វើតេស្ត ហើយវ៉ាក់សាំងបានបង្ហាញពីប្រសិទ្ធភាពទូទៅគឺ៩០.៤% ដែលស្មើនឹងវ៉ាក់សាំង Pfizer,Moderna និងមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំង១ដូស Johnson & Johnson ។
ក្រុមហ៊ុន Novavax នឹងបញ្ជូនឯកសារដើម្បីស្នើសុំការប្រើប្រាស់ក្នុងករណីបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅត្រីមាសទី៣ឆ្នាំ២០២១នេះ ក្រោយពីការសិក្សាលើអ្នកស្ម័គ្រចិត្តជិត ៣ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ។
លោក Stanley Erck ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានលើកឡើងថា វ៉ាក់សាំង Novavax អាចនឹងទទួលបានការអនុញ្ញាតប្រើដំបូងនៅកន្លែងផ្សេង។ ដូច្នេះ ក្រុមហ៊ុនក៏បានដាក់ពាក្យដើម្បីស្នើសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់នៅ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ឥណ្ឌា និងកូរ៉េខាងត្បូងផងដែរ៕
ប្រភព៖ The Wall Street Journal