ស្ត្រីដែលបន្លំធ្វើជាកូនសម្តេចតេជោ ហ៊ុន សែន ត្រូវអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ជំងឺសរសៃប្រសាទ - TrueID

ស្ត្រីដែលបន្លំធ្វើជាកូនសម្តេចតេជោ ហ៊ុន សែន ត្រូវអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ជំងឺសរសៃប្រសាទ

September 6, 2021

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានជំងឺសរសៃប្រសាទ ដែលបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញដើម្បីព្យាបាល។

ស្ត្រីដែលរស់នៅសង្កាត់អូឬស្សី ៣ ខណ្ឌ ៧ មករារាជធានីភ្នំពេញបានប្រើឈ្មោះក្លែងក្លាយហ្វេសប៊ុកឈ្មោះ“ Ah July” ដែលធ្លាប់បានអះអាងម្តងហើយម្តងទៀតថានាងជាកូនរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា នាងត្រូវបានចាប់ខ្លួននៅថ្ងៃទី ៥ ខែសីហាហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្នំពេញដើម្បីព្យាបាល។ ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah July មានប្រវត្តិយូរហើយក្នុងការអះអាងថានាងជាសាច់ញាតិរបស់សម្តេចតេជោ នៅលើបណ្តាញសង្គម។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយនៅលើបណ្តាញសង្គមដោយច្រានចោលការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក Ah July និងណែនាំនាងឱ្យឈប់បែបនេះទៀត។

សម្តេចតេជោ បានមានប្រសាសន៍ថា៖​​ ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក។

សម្តេចតេជោ ហ៊ុនសែន  បានមានប្រសាសន៍ទៀតថា៖ ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ។

សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា៖ ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?៕

ស្ត្រីម្ចាស់គណនី Ah July
ស្ត្រីម្ចាស់គណនី Ah July
ស្ត្រីម្ចាស់គណនី Ah July
ស្ត្រីម្ចាស់គណនី Ah July
សារឆ្លើយឆ្លងរវាងសម្តេចតេជោ និង Ah July
សារឆ្លើយឆ្លងរវាងសម្តេចតេជោ និង Ah July
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...