ភ្នំពេញ៖ ប្រិយមិត្តភាគច្រើន ដែលរស់នៅក្នុងរាជធានីភ្នំពេញ ប្រាកដជាធ្លាប់បានឃើញ អាគារប្រៃសណីយ៍កម្ពុជា រួចមកហើយ ដែលមានទីតាំងស្ថិតនៅបណ្ដោយ វិថី ព្រះអង្គអេង កែងផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាក់ស្ដែង អាគារប្រៃសណីយ៍កម្ពុជា មួយនេះ នៅមានសភាពស្រស់ស្អាតដូចជាទើបនឹងសាងសង់ថ្មីៗ ដោយឡែក វាបានកសាងតាំងពីជាង ១០០ឆ្នាំមកម្ល៉េះ។ ជាពិសេស សំណង់នេះនៅតែមើលឃើញថ្មីរឹងមាំ បើទោះបីជាមានចំណាស់រាប់រយឆ្នាំហើយក៏ដោយ។
បើយោងទៅតាម Cambodia Post បានឲ្យដឹងថា ប្រៃសណីយ៍កម្ពុជា ត្រូវបានស្ថាបនិកកសាងឡេីងនៅក្នុងឆ្នាំ១៨៩៥ នៃសម័យអាណានិគមបារាំង ដោយស្ថាបនិកដានីញ៉ែលហ្វាប្រ៉ ដែលគិតមកដល់បច្ចុប្បន្ន គឺមានអាយុកាល១២៧ឆ្នាំ។
នៅក្នុងឆ្នាំ១៩៩២ ប្រៃសណីយ៍មួយនេះត្រូវបានកែលម្អដោយសាងសង់នៅផ្នែកស្លាបអគារសងខាងបន្ថែមមួយជាន់ពីលេីទៀត ហើយបើមេីលរូបពីជំនាន់ដេីម សំណង់មួយនេះមានតែស្លាបមួយជាន់តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ការកែលម្អ និងសាងសង់បន្ថែមនេះ គឺត្រូវបានរួចរាល់ចប់សព្វគ្រប់នៅក្នុងឆ្នាំ១៩៩៣៕
ប្រភព៖ Heng Sokchea
សូមទស្សនារូបភាព អាគារប្រៃសណីយ៍កម្ពុជា ក្នុងជំនាន់អាណានិគមបារាំង៖