ភ្នំពេញ៖ រឿងរ៉ាវឃាតកម្ម ទៅនឹង ការសម្លាប់ស្វាមីរបស់ខ្លួន ដោយនារីម្នាក់ បានជួលឃាតករ ចំនួនទឹកប្រាក់ ១០០០ដុល្លារ ជាថ្នូរថ្លៃឈ្នួល សម្លាប់នោះ ត្រូវបានមហាជន មានការលើកប្រធានបទក្តៅគគុកជាខ្លាំងទៅនឹង រឿងនឹកស្មានមិនដល់នេះ។
ជាក់ស្តែង បើតាមការសារភាពរបស់ ជនជាប់ចោទជាភរិយារបស់ជនរងគ្រោះបានលើកឡើងមូលហេតុ ដល់ថ្នាក់ចិត្តដាច់សម្លាប់ស្វាមីរបស់ខ្លួន ព្រោះតែដោយសារខឹងប្តី ដើរអត់ចូលផ្ទះពីបីថ្ងៃ ហើយចូលមកផ្ទះវិញ វាយធ្វើបាបខ្លួន ហេតុបានចិត្តគុំគួន រហូតដល់ធ្វើថ្នាក់នេះ។
យ៉ាងណាមិញ ក្រោយបានដឹងពីមូលហេតុ បានធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេងអ៉ីនធឺណែត មិនអស់ចិត្ត បានលើកឡើង ថាគ្រាន់ជាការដោះសារតែប៉ុណ្ណោះ រហូតមានបុគ្គលមួយចំនួន ដែលបានស្គាល់ជនរងគ្រោះ បានចេញមុខបញ្ជាក់ថា ជនរងគ្រោះ ជាមនុស្សស្លូតត្រង់ សុភាព គួរឲ្យគោរព ខុសផ្ទុយពីការលើកឡើងខាងលើ។
ក្រោយពីបានដឹងមូលហេតុបែបនេះ ប្អូនស្រីរបស់ជនរងគ្រោះ ក៏បានចេញមុខ បង្ហោះសំណេរយ៉ាងវែងអន្លាយ ទាក់ទងទៅនឹង ជីវិតអាពាហ៍ពិពាហ៍របស់បងប្រុសរបស់ខ្លួន បានធ្វើឲ្យអ្នកអាន មានការអាណិតអាសូរជាខ្លាំង ទៅនឹងមនុស្សល្អដូចជារូបគេ បានមានប្រពន្ធចិត្តបែបនេះទាល់តែសោះ ដោយក្នុងនោះ សំណេរដោយបង្ហោះលើគណនី ឈ្មោះ Sreychin Khun ដោយចែករំលែកដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖
ជនរងគ្រោះ
រូបភាព
ការចែករំលែក
ការបង្ហោះរបស់ប្អូនស្រីជនរងគ្រោះ