ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរីបានបន្ដស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Tests) មនុស្សចំនួន ១,០៦១នាក់ ដោយលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៤៣នាក់។
គិតត្រឹមទី០២ ខែកញ្ញា នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១,២០៣នាក់ (ករណីDeltaសរុបចំនួន១០នាក់) ព្យាបាលជាសះស្បើយសរុបចំនួន ៨២៣នាក់ និងស្លាប់សរុបចំនួន ០៨នាក់។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖