រដ្ឋមន្ត្រីការបរទេសឥណ្ឌា សន្យាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា - TrueID

រដ្ឋមន្ត្រីការបរទេសឥណ្ឌា សន្យាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា

August 5, 2022

សៀមរាប៖ ឯកឧត្ដមរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S. Jaishankar បានសន្យាចំពោះមុខម្ចាស់ផ្ទះកម្ពុជាថានឹងជំរុញឱ្យភ្ញៀវទេសចរប្រទេសខ្លួនមកទស្សនាកម្ពុជាកាន់តែច្រើនទៀត ពិសេសនឹងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។

ការសន្យានេះធ្វើឡើងក្នុងពេលឯកឧត្ដមធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពោលគឺក្នុងដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌប្រពៃណីគង្គា (Ganga Agent Traditional Textile) ដែលជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ២០១០។ នៅពេលរាត្រី ឯកឧត្ដមបានចូលរួមក្នុងពិធីជប់លាង និងទស្សនាការសម្តែងសិល្បៈនៅប្រាសាទក្រវាន់។ នាឱកាសនោះដែរ ក៏មានការអមដំណើរពីសំណាក់លោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...