គិតត្រឹមថ្ងៃនេះសិង្ហបុរី ឆ្លងករណី អូមីក្រុង ជាង២ពាន់នាក់ - TrueID

គិតត្រឹមថ្ងៃនេះសិង្ហបុរី ឆ្លងករណី អូមីក្រុង ជាង២ពាន់នាក់

January 6, 2022

សិង្ហបុរី៖ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បាននិយាយកាលពីថ្ងៃពុធ (ទី៥ មករា) ថា សិង្ហបុរីកំពុងតែ ទប់ទល់នឹងរលកថ្មី នៃការឆ្លងកូវីដ១៩ ពីមេរោគប្រភេទថ្មី Omicron ដោយនិយាយនៅឯសារព័ត៌មានថា នៅកម្រិតនៃតួលេខ នៃការឆ្លងថ្មីករណី Omicron អាចនឹងលើសពី ពីរបីដង បើប្រៀបធៀបនឹង ប្រភេទ Delta។

ជាក់ស្តែង តួលេខ មានការកើនឡើងជាលំដាប់ អ្នកនាំពាក្យបាននិយាយថា រលកថ្មីនៃប្រភេទ Omicron អាចឈានដល់ ១ ម៉ឺន ៥ពាន់ ករណីក្នុងមួយថ្ងៃនៅក្នុង បើសិនមិនជាចូលរួមក្នុងការទប់ស្កាត់ទាំងអស់គ្នានោះទេ។

តាមប្រភពដដែល បានបន្តទៀតថា ខណៈពេលដែលការឆ្លងមេរោគ Delta កើនឡើងទ្វេដងក្នុងរយៈពេលពី ៦ ទៅ ៨ ថ្ងៃ តែប្រភេទថ្មី នៃការឆ្លងមេរោគ Omicron អាចកើនឡើងទ្វេដងក្នុងរយៈពេលពីរទៅបីថ្ងៃ តែប៉ុណ្ណោះ។

គិតត្រឹមថ្ងៃនេះ ករណី Omicron ត្រូវបានរកឃើញ ២. ២៥២ ករណីនៅ ក្នុងប្រទេសសិង្ហបុរី ដែលគេកំពុងតម្រូវការ ឱ្យបន្ថែមមានអុកស៊ីហ្សែននៅតាមមន្ទីរពេទ្យ សម្រាប់ស្តុក ទោះបីគ្មានករណីណាមួយ ទាមទារការថែទាំព្យាបាល នៅមន្ទីរពេទ្យក៏ដោយ៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...