រយៈពេល៣ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ១៣ម៉ឺននាក់ហើយ - TrueID

រយៈពេល៣ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ១៣ម៉ឺននាក់ហើយ

October 14, 2021

ភ្នំពេញ៖ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ១៣ម៉ឺននាក់ហើយក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ។ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ​​ ក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោកនិងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទនិងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថាៈ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះដំណើរការបានល្អប្រសើរទៅតាមការគ្រោងទុក មិនមានឧបសគ្គអ្វីច្រើននោះឡើយ។លោកក៏បានកត់សម្គាល់ឃើញដែរថាៈប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។គិតត្រឹមថ្ងៃម្សិលមិញនេះ ជាលទ្ធផលក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ១៣២,៨៨៩នាក់ ក្នុងនោះមានស្រ្តី៧០,៧២៤នាក់។

រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ

​សូមបញ្ជាក់ដែរថាសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២ មក រយៈពេលយ៉ាងតិចបំផុត ៤ខែ។ ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២៕

រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...