ព្រះវិហារ៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាល ស្រុកជាំក្សាន្ត បានជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឡើងទៅកាន់ ច្រកអានសេះ សូមមេត្តាមានការប្រុងប្រយ័ត្ន ដោយសារមានគ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើង លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ ដោយមានថ្មធ្លាក់ ដែលទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងកំពស់ ១,២០ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥ម៉ែត្រ សំរាប់ធ្វើដំណើរឡើងចុះ។
បើតាមលោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា ករណីដុំថ្មធ្លាក់ពីលើភ្នំ កាត់ផ្លូវឡើងទៅច្រកអានសេះនេះ គឺមិនបានបង្ករគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋនោះទេ ហើយករណីនេះសង្ស័យថា បណ្តាលមកពីគ្រោះធម្មជាតិភ្លៀងធ្លាក់ជោគជាំខ្លាំង បណ្តាលឱ្យទឹកភ្លៀងហូរច្រោះដីលើកំពូលភ្នំទើបបណ្តាលឱ្យដុំថ្មធ្លាក់មកបែបនេះ៕