ពុទ្ធោ! ស្រ្តីម្នាក់ឈឺពោះរៀបតែនឹងឆ្លងទន្លេនៅលើរទេះទៅហើយ គ្រូពេទ្យរកឃើញថាវិជ្ជមានកូវីដ១៩ - TrueID

ពុទ្ធោ! ស្រ្តីម្នាក់ឈឺពោះរៀបតែនឹងឆ្លងទន្លេនៅលើរទេះទៅហើយ គ្រូពេទ្យរកឃើញថាវិជ្ជមានកូវីដ១៩

July 2, 2021

ខេត្តកោះកុង: យោងតាមសារជូនដំណឹងរបស់មន្ទីរពេទ្យខេត្តកោះកុងបានជម្រាបជូនដំណឹងមកថាកាលពីវេលារំលងអធ្រាតថ្ងៃទី៣០ ខែមិថុនា ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មានស្រ្តីមានផ្ទៃពោះគ្រប់ខែសម្រាលកូនម្នាក់ពេលមកដល់មន្ទីរពេទ្យគាត់មានសញ្ញាឈឺពោះត្រៀមសម្រាល តែដោយគាត់ស្ថិតនៅតំបន់ប្រឈម និងមានសញ្ញាសង្ស័យទើបក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់មន្ទីរពេទ្យ បានប្រញាប់ប្រញាល់មើលសំណាកឱ្យគាត់សិនដើម្បីសុវត្ថិភាពដល់ក្រុមគ្រូពេទ្យឆ្មបមន្ត្រីបុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺផ្សេងៗទៀត ។ ក្រោយពេលពិនិត្យសំណាករួច គាត់មានវិជ្ជមានកូវី១៩  តែដោយស្បូនបើកអស់ និងត្រូវដល់ពេលសម្រាលទារកហើយនោះក្រុមគ្រូពេទ្យយើងយកទៅបន្ទប់សម្រាលមិនទាន់ ក៏រៀបចំការសម្រាលកូននៅលើរទេះរុញតែម្តង ដោយម្តាយនិងកូនបានសម្រាលដោយសុវត្ថិភាព។

បន្ទាប់មកក្រុមគ្រូពេទ្យយើងបានយកគាត់ទៅដាក់សម្រាកថែទាំ ព្យាបាលបន្តនៅបន្ទប់ព្យាលជំងឺកូវី១៩។ នេះជាករណីទី៣ហើយ ដែលមានស្ត្រីវិជ្ជមានកូវីដ១៩ មកសម្រាលកូននៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។

ប្រភពព័ត៌មាន: មន្ទីរពេទ្យខេត្តកោះកុង

មន្ទីរពេទ្យខេត្តកោះកុង
មន្ទីរពេទ្យខេត្តកោះកុង
ទារកទើបនឹងកើត
ទារកទើបនឹងកើត
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...