កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានឱ្យដឹងថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់។
តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ជាពិសេសតំបន់ទំបន់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់ នាថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង ០៨ៈ០០ នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមានចំនួន១.០៨៨.៥ម៣/វិនាទី។
ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយបានធ្វើការបើកទ្វារចំនួន០៣ កម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីតំបន់និងលំហូរចេញមានចំនួន ៧៨៣.៩ ម៣/វិនាទី។ដូច្នេះស្ថានភាពទឹកព្រែក នឹងមានកម្ពស់លើលធម្មតា៕