ស្វាយរៀង៖ ខេត្តស្វាយរៀង គ្រោងរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ដែលនឹងប្រព្រឹត្តិទៅរយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃសៅ-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនេះដែរឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិតស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ដើម្បីពន្លឿនការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។
សូមជម្រាបថា ដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយរដ្ឋបាលខេត្តស្វាយរៀង ក៏បានបង្កើតគណៈកម្មការចំនួន ១ អមដោយអនុគណៈកម្មការចំនួន១០ផ្សេងទៀតជាជំនួយការផងដែរ៕