ប្រាសាទដំរីក្រាប លើខ្នងភ្នំគូលែន ​នៅតែទាក់ទាញទេសចរ ទោះស្ថិតក្នុងព្រៃជ្រៅ​ និងបែក​បាក់​ខ្លះៗ - TrueID

ប្រាសាទដំរីក្រាប លើខ្នងភ្នំគូលែន ​នៅតែទាក់ទាញទេសចរ ទោះស្ថិតក្នុងព្រៃជ្រៅ​ និងបែក​បាក់​ខ្លះៗ

July 29, 2022

សៀមរាប៖ប្រាសាទដំរីក្រាបស្ថិតនៅមិនឆ្ងាយពីស្រះដំរី នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្តស្រុកស្វាយលើ ខេត្តសៀមរាប។ បើទោះបីស្ថិតនៅក្នុងព្រៃជ្រៅបន្តិចក្តីប៉ុន្តែប្រាសាទដំរីក្រាប ដែលស្ថិតនៅលើខ្នងភ្នំគូលែន ខេត្តសៀមរាបនៅតែអាចទាក់ទាញភ្ញៀវទេសចរ ឱ្យចូលកម្សាន្តនិងបន់ស្រន់ស្ទើររៀងរាល់ថ្ងៃ។ការបន់ស្រន់សុំសេចក្តីសុខ នៅទីកន្លែងសក្តារបូជានៃប្រាសាទនេះកើតឡើងតាំងពីយូរលង់ណាស់មកហើយ។

ប្រាសាទដំរីក្រាបសង់ឡើងក្នុងអំឡុងសតវត្សទី៩ នៃអាណាចក្រខ្មែរ បើទោះបីទទួលរងការបែក​បាក់ដោយអន្លើពិតមែនប៉ុន្តែនៅតែឈរបង្អួតសម្រស់យ៉ាងស្រស់ត្រកាល លើខ្នងភ្នំគូលែនដែលទាក់ទាញដល់ភ្ញៀវទេសចរចូលកម្សាន្ត និងបន់ស្រន់។

គួរបញ្ជាក់ថា ប្រាសាទដំរីក្រាបកសាងអំពីឥដ្ឋមានតួប៉មបីសង់លើខឿនថ្មបាយក្រៀមតែមួយ និងមានកំពែងថ្មបាយក្រៀមសង់ព័ទ្ធជុំវិញ។តួប៉មពីរនៅសង្ខាងតួប៉ម កណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារ និងមួយទៀតត្រឹមខឿនរីឯតួប៉មកណ្តាលមាន សភាពល្អច្រើន ហោជាងធ្វើពីឥដ្ឋបាក់បែកផ្នែកខ្លះនិងមានបន្សល់ស្លាកស្នាមបិទ បាយអ ហើយនៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។

យើងឃើញមាន បំណែកផ្តែរបំណែកជើងទម្រស្នាណាទ្រូនី និងសសរពេជ្ររាង៨ជ្រុងចំនួន២នៅល្អ ស្ថិតក្នុងតួប៉មកណ្តាល។ចំណែកគោបុរៈកសាងពីឥដ្ឋ សព្វថ្ងៃនៅសល់តែគ្រឹះ និងផ្តែរទ្វារឆ្លាក់មិនទាន់រួចដែលស្ថិតនៅក្បែរនោះ។ ប្រាសាទនេះពីដើមមានដម្កល់រូបព្រះវិស្ណុនៅក្នុងតួនីមួយៗ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...