ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​ពីភ្នំពេញទៅអរិយក្សត្រ - TrueID

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​ពីភ្នំពេញទៅអរិយក្សត្រ

January 10, 2022

សៀមរាប៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ បានបញ្ជាក់អំពីទីតាំងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងឬស្ពានស្វាយជ្រុំ ​ដែលខណៈពេលនេះ ការសិក្សាជិតចប់សព្វគ្រប់អស់ហើយ។ ​​

ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ លោកស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ ស្ពានឆ្លងទន្លេមេគង្គ នៅភ្នំពេញគឺស្ពានស្វាយជ្រុំ ឥឡូវនេះសិក្សាជិតចប់សព្វគ្រប់ហើយ ដែលមានជម្រើសស្ពាន៣ប្រភេទមានស្ពានធម្មតា មានស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង យើងកំពុងពិនិត្យចុងក្រោយដើម្បីរៀបចំដាក់ចេញថ្លៃសាងសង់ ខ្ញុំគិតថាទាល់ឆ្នាំ២០២៣ទើបយើងអាចបើកការដ្ឋានសាងសង់ស្ពានស្វាយជ្រុំនេះបាន

លោករដ្ឋមន្ត្រីបន្តថាចំពោះទីតាំងតភ្ជាប់ក៏កំពុងស្ថិតក្នុងការសម្រេចផងដែរ ដោយមានជម្រើសពីរ គឺទី១ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តងនិងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រដែលត្រូវសង់ស្ពានចំនួន២។ ដូច្នេះទីតាំងណាដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិចជាជម្រើសល្អ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...