សោកស្ដាយ! អ្នកជំងឺកូវីដ-១៩ នៅប៉ាគីស្ថាន បានស្លាប់ដោយសារតែកង្វះអុកស៊ីសែន - TrueID

សោកស្ដាយ! អ្នកជំងឺកូវីដ-១៩ នៅប៉ាគីស្ថាន បានស្លាប់ដោយសារតែកង្វះអុកស៊ីសែន

December 7, 2020

ប៉ាគីស្ថាន៖ មនុស្សយ៉ាងហោចណាស់​​​ ៦នាក់ រួមមានអ្នកជំងឺកូវីដ-១៩៥នាក់បានស្លាប់ នៅមន្ទីរពេទ្យមួយក្នុងប្រទេសប៉ាគីស្ថាន ដោយសារកង្វះខាតក្នុងការផ្គត់ផ្គង់អុកស៊ីសែន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការផ្គត់ផ្គង់អុកស៊ីសែនត្រូវបានពន្យារពេលដែលមានន័យថាអ្នកជំងឺជាង២០០នាក់ រួមមានអ្នកជំងឺកូវីដ-១៩ ជិត១០០នាក់ ខ្វះខាតខ្យល់អុកស៊ីសែនអស់រយៈពេលជាច្រើនម៉ោងក្នុងមន្ទីរពេទ្យដែលគ្រប់គ្រងដោយរដ្ឋាភិបាល ស្ថិតនៅភាគខាងជើងទីក្រុងPeshawar កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។

ជុំវិញករណីនេះ មន្ដ្រីមន្ទីរពេទ្យបានលើកឡើងអំពីបញ្ហានេះថាជាការធ្វេសប្រហែស ដោយបានស្ដីបន្ទោសលើក្រុមហ៊ុនផ្គត់ផ្គង់អុកស៊ីសែន។ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីសុខាភិបាលខេត្តលោក Taimur Saleem Jhagra បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ​​​​​​​​​​ដោយបញ្ជាក់ថា៖

ពាក់ព័ន្ធករណីខាងលើ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការផ្គត់ផ្គង់បំពង់អុកស៊ីសែនថ្មី មិនបានមកដល់ពេលល្ងាចថ្ងៃសៅរ៍ទេ ហើយបំពង់អុកស៊ីសែនដែលមានស្រាប់ចំនួន៣០០បំពង់ មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ ដែលជាហេតុធ្វើឲ្យមន្ទីរពេទ្យជួបបញ្ហា រហូតដល់មានអ្នកជំងឺបាត់បង់ជីវិត។ ខណៈពេលបច្ចុប្បន្ននេះដែរ មន្ទីរទេព្យទូទាំងប្រទេសប៉ាគីស្ថានក៏កំពុងតស៊ូនឹងជំងឺកូវីដ-១៩រលកទីពីរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បំពង់អុកស៊ីសែន
បំពង់អុកស៊ីសែន
បំពង់អុកស៊ីសែន
បំពង់អុកស៊ីសែន
អ្នកជំងឺ
អ្នកជំងឺ
ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...