ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាងភេសជ្ជៈ KOI សាខា Midtown Mall ជាន់ផ្ទាល់ដី នៃផ្សារទំនើប Midtown ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាស្រ័យដូចបានជម្រាបជូន សូមប្រជាពលដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩