ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT! - TrueID

ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT!

April 21, 2022

ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។

តាមរយៈអនុស្សរណៈនេះ ABAបានផ្តល់វិភាគទានសប្បុរសធម៌ចំនួន 10 ម៉ឺនដុល្លារអាមេរិកដល់TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាលនិងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10 ម៉ឺនដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍កម្មវិធីអប់រំ  និងគម្រោងជំនួយហិរញ្ញវត្ថុនានា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDAនិង AMT និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានវត្តមានកិត្តិយសរបស់លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតនៅសណ្ឋាគារភ្នំពេញ។

ជំនួយហិរញ្ញវត្ថុនេះគឺជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ដែលមានការខ្វះខាត ស្របតាមបេសកកម្ម គុណតម្លៃនិងគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលTYDA និង AMT បានមានប្រសាសន៍ថា៖

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានមតិផងដែរថា៖

TYDA និង AMT ជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012និង 2014 ដើម្បីតាមដានតម្រូវការផ្នែកវេជ្ជសាស្រ្តនៅក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា, សម្រាលបន្ទុកផ្នែកវេជ្ជសាស្ត្ររបស់ប្រជាជន,ផ្តល់អាហារូបករណ៍ដល់គ្រួសារក្រីក្រ និងអភិវឌ្ឍធនធានមនុស្ស។

ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មរបស់ប្រទេសធនាគារ ABA តែងតែចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនិងគម្រោងនានាក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ អក្ខរកម្ម លទ្ធភាពមានការងារធ្វើ និងការគាំទ្រដល់យុវជនក្រីក្រនិងអ្នកជួបការលំបាកក្នុងសហគមន៍។ បន្ថែមពីនេះធនាគារបានបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិក ក្នុងខែមេសាឆ្នាំ 2022 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19។ សំណើសុំបរិច្ចាគនេះត្រូវបានពិចារណា និងទទួលបានការកោតសរសើរពីសម្តេចតេជោហ៊ុន សែន ដែលបានចេញលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...