បន្ទាន់! បើបងប្អូនធ្លាប់ធ្វើការនៅក្នុងរោងចក្រនេះ សូមតាមដានសុខភាព ឬធ្វើតេស្តរកកូវីដ១៩ - TrueID

បន្ទាន់! បើបងប្អូនធ្លាប់ធ្វើការនៅក្នុងរោងចក្រនេះ សូមតាមដានសុខភាព ឬធ្វើតេស្តរកកូវីដ១៩

June 15, 2021

ស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានរោងចក្រមួយកន្លែង ឈ្មោះថា ស៊ីហ្សិនប្រាយ(ខេមបូឌា) អេឡិកត្រូនិក ឡៃធីង ឯ.ក ស្ថិតនៅស្រុកស្វាយទាប តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្ការ៍ ដោយសារតែកន្លងមាន កម្មករ- កម្មការិនីរោងចក្រមួយចំនួនតូចបានឆ្លងវីរុសកូវីដ១៩។

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តស្វាយរៀងបានអំពាវនាវដល់កម្មករ កម្មការិនី តាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣ ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងករណីមានរោគសញ្ញា៖ គ្រុនក្តៅ ក្អកកណ្តាស់ ឈឺបំពង់ក ឬ ដកដង្ហើមខ្លី ឬ សង្ស័យ មេត្តាប្រញាប់ទៅ​ធ្វើតេស្តរកមេរោគកូវីដ១៩ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត ០៨៨ ៧៨៣ ៦៦៦៦  ឬ ០៩៧ ៥០៣ ៤៥៦៧ដើម្បីមានវិធានការណ៍បន្ត។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

រោងចក្រ មានអ្នកឆ្លងកូវីដ១៩
រោងចក្រ មានអ្នកឆ្លងកូវីដ១៩
រោងចក្រ មានអ្នកឆ្លងកូវីដ១៩
រោងចក្រ មានអ្នកឆ្លងកូវីដ១៩
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...