កម្មករកម្មការិនី ហ្ក្រេន ធ្វីន នាំគ្នារត់ចេញពីតំបន់បិទខ្ទប់ បន្ទាប់ពីឃើញអាជ្ញាធរ ពង្រាយរនាំងដែកបិទខ្ទប់់ - TrueID

កម្មករកម្មការិនី ហ្ក្រេន ធ្វីន នាំគ្នារត់ចេញពីតំបន់បិទខ្ទប់ បន្ទាប់ពីឃើញអាជ្ញាធរ ពង្រាយរនាំងដែកបិទខ្ទប់់

June 9, 2021

រាជធានីភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរបាននាំគ្នារត់គេចចេញពីតំបន់បិទខ្ទប់ជុំវិញ រោងចក្រ ហ្គ្រេ​ន​ធ្វី​នអ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​កាត់ រោងចក្រ​QMI បន្ទាប់ពីអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹករនាំងដែកត្រៀមបិទខ្ទប់។នេះបើតាមអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ម្វាស់ផ្ទះជួល នៅក្បែរនោះ បានឃើញ នៅតំបន់ដែលត្រូវបិទខ្ទប់ទាំងនោះ។

តាមប្រភពព័ត៍មានបានឱ្យដឹងថា កម្មករ​កម្ម​ការី​នីបាន​នាំ​គ្នា​វេច​បង្វិច​រត់​ចេញ​ជា​បន្តបន្ទាប់ នៅ​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី៨​ខែ មិថុនា ឆ្នាំ​២០២១​ បន្ទាប់​ពី អាជ្ញាធរ សង្កាត់​ចោម​ចៅ​ទី​៣ ព្រមទាំង​ភូមិបាន​ដឹក​រនាំង​ដែក​ទៅ​ដាក់​ពង្រាយ នៅ​ជុំវិញ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​នហៅ​រោងចក្រ​QMI ដើម្បី​ត្រៀម​បិទ​ខ្ទប់​មុន​ចេញ​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​កំណត់​ជា​ ​តំបន់​លឿងទុំ​។

​បើតាម​ប្រភពពីម្ចាស់​ផ្ទះ​ជួល​ម្នាក់នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ​បានប្រាប់ឱ្យដឹង នៅ​មុខ​ប្រធាន​ភូមិ​ថាកម្មករ​បាន​នាំ​គ្នា​រត់​ចេញ​អស់​ប្រមាណ​៤០​ភាគរយចេញ​ពី​ផ្ទះ​ជួល​របស់​គាត់​ទៅ​រស់នៅ​តំបន់​ខាងក្រៅ បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរត្រៀម​បិទ​ខ្ទប់​។

ចំណែកឯ ​ម្ចាស់​ផ្ទះ​ជួលខ្លះ​ទៀតបានអោយ​ដឹង​ថា កម្មករ​បាន​បិទទ្វារ រត់​ចេញ​ស្ទើរ​អស់ នៅ​វេលា​ល្ងាចបន្ទាប់​ពី​ទំលាក់​រនាំង​ដែក បាន​ប្រមាណ​១​ម៉ោងនិង​បាន​ចាកចេញ​ជា​បន្តបន្ទាប់​រហូត​ដល់​យប់​។

​​តាមប្រភពពីកម្មករ​ បាន​បញ្ជាក់​ថាពួក​គាត់​មិន​ចង់​រស់នៅ​ដោយ​វេទនា​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ឡើយព្រោះ​មិន​អាច​ចេញចូល​ទៅ​ទិញ អីវ៉ាន់ ឬ​ទៅ​ធ្វើការ​បាន ​ ម្យ៉ាងវិញទៀត ​រោងចក្រ ​QMI បាន​បិទទ្វារមិន​បាន​បើក​ប្រាក់ខែ​អោយ​កម្មករ​ទៀត តើ​មាន​ប្រាក់​ឯណាទិញ​បាយ​ហូប​។​ ព្រោះតែស្ថានភាព​ពិបាកបែប​នេះ​ ទើប​រត់​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​មួយ​រយះ​សិន ។

 កម្មករ​ ក​ម្ម​ការី​នី​នៅ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន  ហៅ​រោងចក្រ​QMI ត្រូវ​បាន​រក​ឃើញឆ្លងកូ​វី​ដ​ជា​បន្តបន្ទាប់​រហូត​ដល់​៣០២​នាក់ កាលពី​ថ្ងៃ​ទី​៤-៥ និង​ទី​៦ ​ខែ​មិថុនា ឆ្នាំ​២០២១​។​ ក្រោយ​ផ្ទុះ​កូ​វី​ដ នៅ​វេលា​ល្ងាច និង​យប់​ថ្ងៃ​ទី​៦ ខែមិថុនា កម្មករ កម្ម​ការី​នី​ដែល​ធ្វើការ​នៅ​រោងចក្រ​ផ្សេង​ៗ និង​ប្រជាពលរដ្ឋ ដែល​ស្នាក់​នៅ ជុំវិញ​រោងចក្រ​នោះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយឃើញ រថយន្ត​បើក​ស៊ី​រ៉ែ​ន​ជា​ច្រើន​គ្រឿង​ចេញចូល​ដឹក​អ្នកជំងឺ​រហូត​ដល់​យប់​ជ្រៅ ។​

ស្របពេលនៃ​ការ​ដាក់​រនាំង​ដែកអាជ្ញាធរ​ ពុំ​បាន​ដាក់​កម្លាំង​បិទ​ខ្ទប់​នោះទេ ​ទើប​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ មិថុនា ឆ្នាំ​២០២១ ​អាជ្ញាធរ​ក៍បាន​ដាក់​កម្លាំង​បិទ​ខ្ទប់​ទាំងស្រុង គឺ​មុន​សេចក្តីសម្រេចរបស់រ​ដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​កំណត់​គិត​ពី​ម៉ោង គិត​ចាប់ពី​ម៉ោង​សូន្យនា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​ ។​ ទោះបីជា​យ៉ាងណាកម្មករ​មួយ​ចំនួន​ដែល​ស្នាក់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ហើយធ្វើការ​នៅ​រោងចក្រ​ក្រៅ​តំបន់​និង​មួយ​ចំនួន​ទៀត​ដែល​ជា​កម្មករ រោងចក្រ QMI បាន​នាំ​គ្នារត់​ចេញពីតំបន់បិទខ្ទប់ ​មិន​ក្រោម ៥០​ភាគរយ​នោះ​ទេ ៕​

ប្រភព៖ KSP Daily

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...