ផ្អើលទឹកផ្អើលដី! ដឹងមូលហេតុ អ្នកលក់អនឡាញល្បីៗ ទៅដល់ថៃផ្ទាល់ ធ្វើរឿងនេះ - TrueID

ផ្អើលទឹកផ្អើលដី! ដឹងមូលហេតុ អ្នកលក់អនឡាញល្បីៗ ទៅដល់ថៃផ្ទាល់ ធ្វើរឿងនេះ

August 1, 2022

ប្រទេសថៃ ៖ ពិតណាស់ ប៉ុន្មានថ្ងៃនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបុគ្គលល្បីៗអ្នកលក់អនឡាញមានកេរ្ត៍ឈ្មោះនៅកម្ពុជាជាច្រើននាក់ នាំគ្នាបង្ហោះរូបភាពដើមឈើមានរូបរាងជាមនុស្សស្រី រួចហៅថា បងស្រីៗពេញៗមាត់ ដែលធ្វើឲ្យបងប្អូនមួយចំនួនតូច ឆ្ងល់ថា តើជាអ្វីហើយមានរឿងអ្វីកើតឡើង?។

យ៉ាងណាមិញ នេះបើយោងតាមការបញ្ជាក់ពីម្ចាស់ហាង Pich Pich Shop ដែលរូបនាងនិងមិត្តភក្តិ ជាអ្នកលក់អនឡាញល្បីឈ្មោះ យាយសួយ បានទៅដល់កន្លែងល្បីនោះដោយផ្ទាល់ភ្នែក។

តួយ៉ាង រូបគល់ឈើមានរាងដូចមនុស្សស្រីនោះ គឺដុះនៅក្រោមដើមពោធិ៍ ក្នុងដីមួយកន្លែងក្នុងប្រទេសថៃ ដែលម្ចាស់ដីនោះសម្រេចធ្វើហាងកាហ្វេនឹងត្រៀមឲ្យជាងកាត់ចោល ប៉ុន្តែជាលទ្ធផលជាងបានត្រឹមតែនិយាយយល់ព្រម រហូតដល់ហាងធ្វើរួចរាល់ហើយ ដើមពោធិ៍នេះនៅដដែរ។

ម្ចាស់ហាងកាហ្វេនោះ ឆ្ងល់ក៏បានសួរជាង បន្ទាប់មក​ជាងបានអូសមកមើលរូបឈើនៅក្រោមដើមពោធ៍ រួចប្រាប់ថា ដើមឈើនេះមានម្ចាស់ហើយ មិនតែប៉ុណ្ណោះ ជាងបានបញ្ជាក់ថា រាល់ពេលបម្រុងនឹងកាប់ហើយនោះ នារីម្នាក់ស្លៀកឈុតសតែងបង្ហាញខ្លួននៅក្រោយខ្នងជានិច្ច លើសពីនេះទៅទៀត រាល់ពេលបង្ហាញខ្លួន រូបលោកតែងឈ្នះឆ្នោតរហូត មិនត្រឹមតែឈ្នះតែខ្លួនទេ ពោលគឺបុគ្គលិកក្នុងហាងទាំងមូលតែម្តង។

សូម្បីតែ មិត្តភក្តិម្ចាស់ហាងដែលកាន់សីលដូចដូនជី ក៏បង្ហើបថា ដើមឈើនេះមាននារីម្នាក់នៅ មិនមែនជាព្រា.យបិ.សាចទេ រូបនាងជាព្រះនាង ប៉ុន្តែដោយសារតែ អមនុស្សនេះនៅក្មេងពេក ទើបមិនចង់ឲ្យគេហៅព្រះនាងឬព្រះម៉ែ ឲ្យហៅថាបងស្រីវិញ ដែលធ្វើឲ្យប្រជាជនថៃ បាក់ភ្លូកទឹកភ្លូកដីទៅ ព្រោះល្បីថាបុណ្យអីបាននឹង ក្នុងពេល២៤ម៉ោងប៉ុណ្ណោះ ជាក់ស្តែង យាយសួយ កាន់តែជឿស៊ុបព្រោះបានសម្រេចអ្វីដែលខ្លួនសុំ ក្នុងពេល១ថ្ងៃពិតមែន ដែលធ្វើឲ្យ អ្នកអនឡាញនាំគ្នាទៅមើលដោយផ្ទាល់បន្តកន្ទុយគ្នាយ៉ាងដូច្នេះ។ 

យ៉ាងណាមិញ រូបភាពនេះកំពុងល្បីលើបណ្តាញសង្គមរបស់ មហាជនខ្មែរនិងថៃយ៉ាងខ្លាំង ប៉ុន្តែដូចម្ចាស់ហាងPich Pich Shop បានបញ្ជាក់ថា នេះជារឿងអបិយជំនឿ បងប្អូនអាចជឿនិងមិនជឿជារឿងធម្មតា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Watch | Facebook

ទាក់ទងជាមួយ:
ការងារជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...