កប់ស៊េរី ពេលនេះ Elon Musk ទិញ Twitter ជះលុយអស់ ៤៤ ពាន់លានដុល្លារ - TrueID

កប់ស៊េរី ពេលនេះ Elon Musk ទិញ Twitter ជះលុយអស់ ៤៤ ពាន់លានដុល្លារ

April 26, 2022

ក្រុងញូវយ៉ក៖ លោក Elon Musk បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ Twitter ក្នុង​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃ​ចន្ទ (២៥ មេសា) ក្នុង​ប្រតិបត្តិការ​មួយ​ដែល​នឹង​ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​អ្នក​ប្រើ​ច្រើនជាង ២០០​ លាន​នាក់។

យ៉ាងណាមិញ ការពិភាក្សាលើកិច្ចព្រមព្រៀងដែលកាលពីសប្តាហ៍មុនហាក់ដូចជាមិនប្រាកដប្រជា តែមិនបានប៉ុន្មានផង វាបានបង្កើនល្បឿន នៅចុងសប្តាហ៍ បន្ទាប់ពី Musk បានទាក់ទាញម្ចាស់ភាគហ៊ុន Twitter ជាមួយនឹងព័ត៌មានលម្អិតហិរញ្ញប្បទាននៃការផ្តល់ជូនរបស់មហាសេដ្ឋីរូបនេះ។

តួយ៉ាង ក្នុងសេចក្តីថ្លែងការណ៍របស់លោកដែលប្រកាសការទិញបណ្តាញសង្គមមួយនេះ ដោយលោក ចង់ឲ្យមានការនិយាយ ដោយផ្តល់សេរីភាព ក្នុងការនិយាយ ជាបញ្ចេញមតិ ថែមទាំង ចង់ពាំនាំបច្ចេកវិទ្យាមួយចំនួន ចូលក្នុងវេទិការធំមួយនេះផងដែរ៕

ប្រភព៖ npr.org

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...