ក្រោយពីមានបុគ្គលិកឆ្លងកូវីដ១៩ អាជ្ញាធរសម្រេចផ្អាកមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្ដៀងរាយជាបណ្តោះអាសន្ន - TrueID

ក្រោយពីមានបុគ្គលិកឆ្លងកូវីដ១៩ អាជ្ញាធរសម្រេចផ្អាកមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្ដៀងរាយជាបណ្តោះអាសន្ន

June 12, 2021

ស្វាយរៀង​៖ នាពេលថ្មីៗនេះ អាជ្ញាធរខេត្តស្វាយរៀង សម្រេចផ្អាកមន្ទីរពេទ្យ និងរួមទាំងមណ្ឌលសុខភាព ខេត្តស្វាយរៀង​ ដោយសារតែមានអ្នកជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ១៩។

ដោយឡែក ខណៈពេលនេះ មន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដែលជាទីតាំងអ្នកវិជ្ជមានកូវីដ១៩ និងមានអ្នកជំងឺកូវិដ១៩ និងមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ទៀតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១​ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២១។

យ៉ាងណាមិញ សូមអ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្តី សូមមេត្តាសហការណ៍ជាមួយនឹង អាជ្ញាធរផ្តល់សំណាក និងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀតផងដែរ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមអានព័ត៍មានលម្អិតខាងក្រោម៖

អាជ្ញាធរខេត្តស្វាយរៀង 
អាជ្ញាធរខេត្តស្វាយរៀង 
អាជ្ញាធរខេត្តស្វាយរៀង 
អាជ្ញាធរខេត្តស្វាយរៀង 
អាជ្ញាធរខេត្តស្វាយរៀង 
អាជ្ញាធរខេត្តស្វាយរៀង 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...