លិ.ចទូកនេសាទ នៅកោះទន្សាយ បណ្ដាលឱ្យមនុស្ស៥នាក់ធ្លា.ក់ចូលក្នុងសមុទ្រ បាត់បុរសអាយុ ៥៤ឆ្នាំ មិនទាន់ឃើញ - TrueID

លិ.ចទូកនេសាទ នៅកោះទន្សាយ បណ្ដាលឱ្យមនុស្ស៥នាក់ធ្លា.ក់ចូលក្នុងសមុទ្រ បាត់បុរសអាយុ ៥៤ឆ្នាំ មិនទាន់ឃើញ

December 28, 2022

ខេត្តកែប៖ ទូកនេសាទប្រភេទទូកកន្ទុយវែងមួយគ្រឿងបានលិចក្នុងសមុទ្រ កាលពីម៉ោង​ជិត ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចចុងពយខាងលិចកោះទន្សាយ​ប្រហែល ៣០០ម៉ែត ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប​។

បើតាមសមត្ថកិច្ចបញ្ជាក់ថា នៅលេីទូកមានមនុស្សចំនួន​ ៥ នាក់​ បច្ចុប្បន្នជួយសង្គ្រោះស្រង់ពីសមុទ្របានចំនួន ៤ នាក់ តែជាអកុសលស បាត់ខ្លួនម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយនោះទេ។

សុំបញ្ជាក់ថា ក្រោយហេតុការណ៏នេះ ឯកឧត្តម​ ឧត្តមនាវីឯក​ ទៀ​ សុខា​ មេបញ្ជាការរងកងទព័ជេីងទឹក​ និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជា កម្លាំងស្នាក់ការកោះពោធិ៍ ចេញជួយរុករកសង្គ្រោះ​ជនរងគ្រោះដោយសហការជាមួយទូកនេសាទ ជួយស្រង់មនុស្សបានចំនួន ៤ នាក់ នៅរស់រានមានជីវិតរួមមាន៖

1​-ឈ្មោះ ផន​ សុីន​ ភេទប្រុស​ អាយុ​ ៣៦​ មុខរបរ​ តាកុងទូក​ នៅ​ភូមិ​បោសក្រូច​ ត្រពាំងព្រីង ស្រុកទឹកឈូ​ ខេត្តកំពត

2​-ឈ្មោះឆេង​ សុីម​ ភេទប្រុស​ អាយុ​ ៣៦ មុខរបរ​កូនដៃទូក​ ភូមិត្រពាំងសង្កែ​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​ ខេត្តកំពត។

3​-ឈ្មោះ កៀវ​ ថា​ ភេទប្រុស​ អាយុ​ ៤២​ មុខរបរ​ កូនដៃទូកនៅ​ភូមិ​កូនសត្វ​ ឃុំ​កូនសត្វ​ ស្រុកទឹកឈូ​ ខេត្តកំពត​។

4​-ឈ្មោះ អុយ​ ធឿន​ ភេទប្រុស​ អាយុ ​៤២ ឆ្នាំ​ មុខរបរកូនដៃទូក​ នៅ​ភូមិបោស​ក្រូច ឃុំបោសក្រូច​ ស្រុកទឹកឈូ​ ខេត្តកំពត។

យ៉ាងណាមិញ សមត្ថកិច្ចបានស្រង់ទូកលិច អូសយកមកឆ្នេរ និង នៅបន្តល្បាតរកអ្នកដែរបាត់ខ្លួន ឈ្មោះ អុយ​ បាន​ ភេទប្រុស​ អាយុ​ ៥៤ មុខរបរកូនដៃទូក​ នៅភូមិបោសក្រូច​ ស្រុកទឹកឈូ​ ខេត្តកំពត​ និងកំពុងបន្តស្វែងរកអ្នកបាត់បាត់ខ្លួនម្នាក់ទៀត មិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ៕

ប្រភព៖​ Huy Bunleng News

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...