រុស្សី៖ ដូចដែលគ្រប់គ្នាបានដឹងហើយថា សម្រាប់ប្រទេសរុស្សី គឹជាប្រទេសមួយដែលមាន សីតុណ្ហភាពត្រជាក់ខ្លាំង ខុសពីបណ្ដាប្រទេសផ្សេងៗទៀត ជាពិសេស នៅរដូវរងារខណៈដែល នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេសនេះ អាចមានសីតុណ្ហភាពចុះក្រោម ដកសូន្យអង្សារ ទៀតផង។
យ៉ាងណាមិញ ជាមួយនឹងការរាយការណ៍ ពីសីតុណ្ហភាពថ្មីចុងក្រោយ នៅក្នុងប្រទេសរុស្សី នៅ Dzalinda តំបន់ Amur បានបង្ហាញពី កំណត់ត្រាសីតុណ្ហភាពថ្មី ដែលចុះត្រជាក់រហូតដល់ -៦២.១ អង្សា នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ ដែលសីតុណ្ហភាពនេះ បានបំបែកកំណត់ត្រាចាស់ កាលពីឆ្នាំ ១៩៨២ ។
គួរបញ្ជាក់ផងដែរថា នៅប្រទេសរុស្សី មានរដូវរងារ យូរជាងរដូវក្ដៅ ខណៈរដូវក្ដៅមានរយៈពេល ត្រឹមតែ ៣ខែ ចាប់ពីដើមខែ មិថុនា រហូតដល់ចុងខែសីហា ៕
ប្រភព៖ Ebook Cambodia, Google
សូមទស្សនារូបភាពខាងក្រោម៖