អ្នកថតរូបនៅរមណីយដ្ឋានអង្គរបារម្ភបាត់ចំណូល ខណៈភ្ញៀវទេសចរបច្ចុប្បន្នប្រើទូរស័ព្ទថតរូប - TrueID

អ្នកថតរូបនៅរមណីយដ្ឋានអង្គរបារម្ភបាត់ចំណូល ខណៈភ្ញៀវទេសចរបច្ចុប្បន្នប្រើទូរស័ព្ទថតរូប

November 25, 2021

សៀមរាប៖ មិនថានៅក្នុងពេលអតីតកាល និងបច្ចុប្បន្ននោះទេ ចំនួនអ្នកថតរូបជាច្រើននាក់ដើរកាន់កាំមេរ៉ា ស្ពាយកាតាបពីក្រោយ ក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ជាងថតមួយចំនួនតូចកំពុងថតរូបឱ្យអ្នកទេសចរ ខណៈអ្នកខ្លះទៀតបានត្រឹមអង្គុយក្បែរសួនស្រែកហៅភ្ញៀវឱ្យប្រើសេវារបស់ខ្លួន។ ប៉ុន្តែភ្ញៀវទេសចរបដិសេធ ព្រោះពួកគេមានទូរស័ព្ទផ្ទាល់ខ្លួន ដែលអាចផ្ដិតយករូបភាពតាមអ្វីដែលខ្លួនចង់បាន។ ការណ៍នេះធ្វើឱ្យអ្នកថតរូប នៅរមណីយដ្ឋានអង្គរបារម្ភបាត់បង់របរនេះ។

ដោយឡែក ចូលមកដល់ពេលមានវត្តមានជំងឺកូវីដ១៩ បូករួមនឹងការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឱ្យជាងថតរូបខ្លះនៅរមណីយដ្ឋានអង្គរស្ទើរតែបាត់បង់ចំណូលទាំងស្រុង។ ភ្ញៀវទេសចរភាគច្រើន មានទូរស័ព្ទដៃទំនើបផ្ទាល់ខ្លួន ដែលអាចថតរូបឱ្យគ្រួសារ និងខ្លួនឯងបាន។ ភ្ញៀវទេសចរនាពេលបច្ចុប្បន្នមិនសូវនិយម ឱ្យជាងថតរូប ថតឱ្យនិងយករូបថតជាសន្លឹកនោះទេ។ អង្គុយនៅសួនច្បារ មុខប្រាសាទអង្គរវត្តតាំងពីម៉ោងប្រហែល៨ព្រឹក​ ដល់ថ្ងៃបាក់រសៀល ជាងថតរូបខ្លះមិនទាន់មានភ្ញៀវមួយផង។​
អ្នកថតរូបខ្លះទៀត អាចរកចំណូលបានបន្តិចបន្តួចនាពេលបច្ចុប្បន្ន ​តែពួកគេនៅបន្តប្រកបរបរនេះ។ ជាក់ស្ដែងរបរថតរូបក្នុងរមណីយដ្ឋានអង្គរ បានចិញ្ចឹមគ្រួសារលោក ឆ្លង សាវិន តាំងពីឆ្នាំ២០១៧មកម៉្លេះ​។ ដ្បិតលោកមិនសូវរកចំណូលបានច្រើនពីការថតរូប តែលោកមិនបោះបង់ការងារនេះទេ។ លោក ឆ្លង សាវិន​ ថា ការងារថតរូប ជាការងារមួយស្រាល និងមិនសូវហត់ដូចធ្វើការសំណង់ ម្យ៉ាងលោកមានអនុស្សាវរីយច្រើននៅរមណីយដ្ឋានអង្គរនេះ។  

ជាងថតរូបម្នាក់ដើរចេញពីប្រាសាទអង្គរវត្ត ជាមួយដៃកាន់កាមេរ៉ាមួយ លោក មន់​ ដេ រៀបរាប់ថា៖ 


យ៉ាងណាមិញ ការប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាបញ្ហាមួយ តែអ្វីដែលពិបាកនឹងដោះស្រាយនោះគឺ ការវិវត្តនៃបច្ចេកវិទ្យាថតរូប ដែលជំរុញឱ្យទេសចរជ្រើសរើសថតរូបតាមទូរស័ព្ទដៃដោយខ្លួនឯង។ មូលហេតុទាំងអស់នេះ ធ្វើឱ្យលោក មន់ ដេ និង លោក ឆ្លង សាវិន បារម្ភខ្លាចបាត់បង់អាជីពដែលចញ្ចឹមគ្រួសាររបស់លោក៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក មន់ ដេ
  លោក មន់ ដេ
លោក ឆ្លង សាវិន
លោក ឆ្លង សាវិន
ភ្ញៀវទេសចរមកកម្សាន្តប្រាសាទអង្គវត្ត
ភ្ញៀវទេសចរមកកម្សាន្តប្រាសាទអង្គវត្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...