ក្រុមហ៊ុន Smart Axiata ឧបត្ថម្ភសម្ភារៈបរិក្ខារ ដើម្បីពង្រឹងគុណភាពបរិយាកាសសិក្សា ដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម! - TrueID

ក្រុមហ៊ុន Smart Axiata ឧបត្ថម្ភសម្ភារៈបរិក្ខារ ដើម្បីពង្រឹងគុណភាពបរិយាកាសសិក្សា ដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម!

January 10, 2023

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជាបានឧបត្ថម្ភសម្ភារៈបរិក្ខារដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហ៍កម្មដើម្បីពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសសិក្សាដល់សិស្សានុសិស្សនិងបុគ្គលិកសិក្សា។

ក្រុមហ៊ុនSmart Axiata បានផ្តល់ជូនសម្ភារៈមួយចំនួនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មរួមមានកញ្ចប់ប្រព័ន្ធអ៉ីនធឺណិត Smart @Home ចំនួន ៣ឈុត ដោយរួមជាមួយនឹងកញ្ចប់ប្រើប្រាស់សេវាកម្មអ៉ីនធឺណិតកម្រិតលឿនបំផុតដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពេញ ទូរទស្សន៍៥៥អ៊ីញ ចំនួន ១ឈុត  បង្គោលភ្លើងប្រើប្រាស់ថាមពលសូឡាចំនួន ៧បង្គោលក្តារខៀនព័ត៌មានចំនួន ៣ និងបង់អង្គុយចំនួន៧ ផងដែរ។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងបន្លាស់ពីម៉ាស៊ីនត្រជាក់ចំនួន ៥ គ្រឿងដើម្បីជាជំនួយដល់ការសិក្សា និងអនុវត្តជួសជុលរបស់និស្សិតផងដែរ។

កញ្ញា ចែមស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពសេចក្តីរីករាយក្នុងការចូលរួមចំណែករបស់ក្រុមហ៊ុនSmart ដើម្បីពង្រឹងសោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថានដើម្បីធានាបាននូវបទពិសោធន៍ការសិក្សាកាន់តែល្អជាងមុន។

កញ្ញាបានលើកឡើងថា៖

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអប់រំបណ្ដុៈបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បានមានប្រសាសន៍ថា​​៖

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា Smart Axiata តែងតែប្តេជ្ញាចិត្តក្នុងការពង្រឹងមិនត្រឹមតែគុណតម្លៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តក៏រួមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យសំខាន់ៗដូចជាវិស័យអប់រំ និងកីឡា បច្ចេកវិទ្យា​ ក៏ដូចជាការចូលរួមរក្សាបរិស្ថាន ដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងនៅកម្ពុជាផងដែរ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា“Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥“5G”ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត។ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖សេវាបច្ចេក​វិទ្យា2G, 2.5G, 3G និង3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស(Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូទាំង     ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថលតាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃសេវា SmartPay សេវា Pleng by Smart សេវាPi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ចនិង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!         

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...