នៅពីក្រោយភាពល្បីល្បាញរបស់ DJ Nana រួមទាំងតារាស្រីទាំងពីររូបនេះ គាត់ក៏ជា…..? - TrueID

នៅពីក្រោយភាពល្បីល្បាញរបស់ DJ Nana រួមទាំងតារាស្រីទាំងពីររូបនេះ គាត់ក៏ជា…..?

May 3, 2022

ភ្នំពេញ៖ បច្ចុប្បន្ន អ្នកម្តាយសម័យថ្មីឬ អ្នកម្តាយថ្មីថ្មោងពិតជាមានតួនាទីសំខាន់ និងមានផលលំបាកដើរទន្ទឹមគ្នា  គឺត្រូវរ៉ាប់រងធ្វើរឿងជាច្រើនក្នុងពេលតែមួយដូចជាគាត់ធ្វើជាបុគ្គលិកក្នុងកន្លែងធ្វើការ គាត់ជាអ្នកលក់ដូររកស៊ី គាត់ជាតារាលើកញ្ចក់ទូរទស្សន៍ឬលើឆាក ប៉ុន្តែនៅពីក្រោយគាត់ត្រូវបំពេញតួនាទីជាមេផ្ទះក្នុងគ្រួសារ និងជាអ្នកម្តាយដ៏ល្អមួយរូបរបស់កូនៗផងដែរ។ មុននឹងក្លាយជាម្តាយ ជីវិតស្ត្រីគ្រប់រូបប្រកបដោយសេរីភាពមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងមិនសូវគិតច្រើន មិនតែប៉ុណ្ណោះគាត់ថែមទាំងមានក្តីស្រមៃ និងក្តីប្រាថ្នាផ្សេងៗពីគ្នាតែក្រោយពីរៀបការនិងមានកូនរួចមក អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុងដោយគាត់លែងសូវមានពេលវេលាដូចមុនត្រូវគិតគូរពីគ្រួសារច្រើនជាងគិតពីខ្លួនឯង ត្រូវចំណាយពេលវេលាច្រើនមើលថែកូនៗជាពិសេសហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន។

DJ Nana
DJ Nana

ជាក់ស្តែងសុំលើកឧទាហរណ៍អ្នកម្តាយសម័យថ្មីមួយរូប និងជាពិធីការិនីល្បីឈ្មោះ DJNana ដោយឃើញថា ជារៀងរាល់ថ្ងៃអ្នកនាងពិតជា មមាញឹកជាមួយនឹងការងារផ្ទាល់ខ្លួននិងតែងតែឃើញវត្តមានអ្នកនាងបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ ជាមួយជំនាញពូកែខាងវហាស័ព្ទចាក់ទឹកមិនលិចហើយបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អ្នកនាងពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងពាសពេញប្រទេសកម្ពុជាប៉ុន្តែដឹងអត់? នៅពីក្រោយឆាក អ្នកនាងជាស្រ្តីមេផ្ទះដ៏ពូកែ ជាភរិយាដ៏ល្អ ពិសេសជាអ្នកម្តាយរបស់កូនប្រុសដ៏គួរឲ្យស្រលាញ់ដែលមានអាយុ19 ខែ ដែលអ្នកនាងត្រូវចំណាយពេលវេលាមើលថែជារៀងរាល់ថ្ងៃ។

DJ Nana និងកូនប្រុស​
DJ Nana និងកូនប្រុស​

ក្នុងនោះយើងក៏ឃើញមានតារាTikTok សុខ លីន និង សុខ សោភ័ណ្ឌ ជា Youtuber ល្បីឈ្មោះក៏បានបង្ហោះរូបថតខ្យូតៗជាមួយកូនដ៏គួរឲ្យស្រលាញ់ព្រមទាំងបង្ហាញពីអារម្មណ៍ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះកូនយ៉ាងធំធេងនៅលើហ្វ៊េសប៊ុកដោយភ្ជាប់ជាមួយ #MultiFacetedMom#HappyMomsDayWithReno7 ។

សុខ លីន
សុខ លីន
សុខ សោភ័ណ្
សុខ សោភ័ណ្

យ៉ាងណាមិញ បច្ចុប្បន្នការថតរូបPortrait តែងតែទទួលបានការចូលចិត្តពីមនុស្សជាច្រើនពិសេសមិត្តយុវវ័យបន្ទាប់ពីបច្ចេកវិទ្យាមួយនេះបានបំពាក់នៅលើ OPPO Reno Series ហើយពីមួយជំនាន់ទៅមួយជំនាន់វាបានវិវត្តន៍នៃសមត្ថភាពថតរូបកាន់តែខ្លាំងជាងមុនទំនើបជាងមុន ជាពិសេសនៅលើស្មាតហ្វូន OPPO Reno7 Series ស៊េរីថ្មីចុងក្រោយបង្អស់និងត្រូវបានគេឲ្យឈ្មោះថាជា «អ្នកជំនាញ Portrait» ។ នៅលើកាមេរ៉ាOPPO Reno7 Series បានផ្តល់ឲ្យលោកអ្នកនូវភាពលេចធ្លោស្ទីលថតរូបដ៏សម្បូរបែប ស្រស់ស្អាតគ្រប់ពេលវេលា និងផ្តល់គុណភាពរូបថតដ៏អស្ចារ្យប្រកបដោយភាពជឿជាក់។សូមបញ្ជាក់ថានៅលើស្មាតហ្វូននេះបំពាក់មុខងារច្រើនដូចជា Bokeh FlarePortrait, Portrait Retouching, Selfie HDR ក្រៅពីនេះក៏មានមុខងារនិងបច្ចេកវិទ្យាថតរូបថតវីដេអូជាច្រើនទៀតផងដែរ។

 OPPO Reno7 Series
 OPPO Reno7 Series

ដូចនេះតើអ្នកទាំងអស់គ្នាចង់ឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មីOPPO Reno7 ទេ?

តោះ!  កុំភ្លេចបង្ហាញការគោរពស្រលាញ់ចំពោះអ្នកម្តាយនៅលើផេគOPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែឧសភាឆ្នាំ2022 ដើម្បីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មីចុងក្រោយបង្អស់OPPO Reno7 ជូនអ្នកម្តាយ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖

1. ចុច Like / Follow ផេគ OPPO/ Share ផុសមួយនេះ

2. បង្ហោះរូបម៉ាក់ជាមួយ Caption « ម៉ាក់ខ្ញុំ​...ជាងគេ»លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖​ ម៉ាក់ខ្ញុំ​ស្អាតជាងគេ/ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom#HappyMotherDayWithReno7 និង tag ទៅកាន់ម៉ាក់ហើយ Screenshot យកមក Comment ខាងក្រោម

3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random)ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន 2រង្វាន់។

តោះៗៗ… ដើម្បីកាន់តែងាយស្រួលអាចចុចចូល Link ៖ https://www.facebook.com/OPPOCambodia/posts/5366710530040694

ឬអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...